ព័ត៌មានជាតិ
អាជ្ញាធរខេត្តតាកែវ បន្តបើកយុទ្ធនាការក្ដៅដាក់បទបញ្ជា ឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ Online Scam ក្នុងមូលដ្ឋាន
អាជ្ញាធរខេត្តតាកែវ បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការបន្តយុទ្ធនាការបោសសម្អាត Online Scam នៅសាលាខេត្តតាកែវ កាលពីសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាឱ្យអាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស រោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងសង្ស័យផ្សេងៗ ដើម្បីទប់ស្កាត់ការលួចបង្កប់សកម្មភាពឆបោកអនឡាញ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ករណីពាក់ព័ន្ធ Online Scam អំពើជួញដូរមនុស្ស និងគ្រឿងញៀន ត្រូវចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល។



លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ជាមួយគ្នានេះ លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ កំពុងយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានដាក់ចេញវិធានការមុតស្រួច ដើម្បីលុបបំបាត់បទល្មើសប្រភេទនេះឱ្យអស់ពីកម្ពុជា។ ថ្នាក់ដឹកនាំបានអំពាវនាវឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តសហការយ៉ាងជិតស្និទ្ធ បង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់រាល់សកម្មភាព Online Scam កុំឱ្យកើតមានក្នុងមូលដ្ឋាន ដែលអាចប៉ះពាល់ដល់សន្តិសុខសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ អត្ថបទ ៖ វីរៈ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


