ព័ត៌មានជាតិ
ទេសរដ្ឋមន្ដ្រី អ៊ី ឈាន ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន គឺជាយុទ្ធសាស្ត្រយូរអង្វែង ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន
ក្នុងឪកាសចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សោភ័ណភាព នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក អ៊ី ឈាន លើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ព្រំដែន គឺជាយុទ្ធសាស្ត្រយូរអង្វែង ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន ជាពិសេសគឺការបង្កលក្ខណៈងាយស្រួល ដល់ការប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ។

ក្នុងការចុះពិនិត្យផ្ទាល់នេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អ៊ី ឈាន ថ្លែងថាការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការស្ថាបនាផ្លូវ ការដាំដើមឈើលម្អ និងការរៀបចំបរិស្ថានជុំវិញមាត់ច្រកទ្វារ មិនត្រឹមតែ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីមុខមាត់ របស់ជាតិ នៅមាត់ច្រកទ្វារអន្តរជាតិ ដែលតភ្ជាប់ជាមួយប្រទេសជិតខាង។ ជាមួយនិងការរៀបចំឱ្យមានសោភ័ណភាពស្រស់បំព្រង នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ គឺជាមេដែកយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលតំបន់ព្រំដែនមានភាពស្អាត មានសណ្តាប់ធ្នាប់ និងមានបរិយាកាសល្អ វានឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលធ្វើឱ្យអ្នកដំណើរមិនត្រឹមតែឆ្លងកាត់ ប៉ុន្តែអាចឈប់សម្រាក កម្សាន្ត និងទស្សនាទិដ្ឋភាពនានា។

លោក អ៊ី ឈាន ក៏បានថ្លែងទៀតថា លំហូរទេសចរ នៅច្រកទ្វារព្រំដែន នឹងនាំមកនូវអត្ថប្រយោជន៍ ជាច្រើនដូចជា ទី១. សេដ្ឋកិច្ចមូលដ្ឋាន គឺបានបង្កើនចំណូល ដល់ប្រជាពលរដ្ឋ តាមរយៈការលក់ដូរចំណីអាហារ សេវាកម្មស្នាក់នៅ និងការលក់ផលិតផលកសិកម្មក្នុងស្រុក (ដូចជា ធុរេន មៀនប៉ៃលិន និងកសិផលផ្សេងៗ)។ ទី១.ការងារ គឺជាការបង្កើតឱកាសការងារ ដល់យុវជនក្នុងតំបន់ តាមរយៈសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច និងទី៣.គឺការទំនាក់ទំនងអន្តរជាតិ តាមរយៈការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះលោក ក៏បានផ្ដាំផ្ញើ និងជំរុញ ឱ្យក្រុមការងារបច្ចេកទេស ត្រូវអនុវត្តការងារ ឱ្យបានហ្មត់ចត់ និងប្រកបដោយគុណភាពខ្ពស់។

គួររំលឹកដែរថា៖សកម្មភាពចុះពិនិត្យ របស់ថ្នាក់ដឹកនាំនាពេលនេះ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនខេត្តប៉ៃលិន ឱ្យទៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងជាលំដាប់ផងដែរ៕
អត្ថបទ/សេង សុវណ្ណារិទ្ធ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


