ព័ត៌មានជាតិ
ផ្លែទុនរេនប៉ៃលិន ត្រៀមបង្កើតស្លាកសញ្ញាសម្គាល់អត្តសញ្ញាណ ដែលបញ្ជាក់ពីប្រភពដើម ជាផលិតផលរបស់ខេត្តប៉ៃលិន
ប៉ៃលិន ៖ ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពការប្រមូលផលផ្លែទុរេន របស់ប្រជាកសិករ រស់នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តប៉ៃលិន គ្រោងរៀបចំបង្កើតស្លាកសញ្ញាសម្គាល់អត្តសញ្ញាណ ដែលបញ្ជាក់ពីប្រភពដើម ជាផលិតផល របស់ខេត្តប៉ៃលិន សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញក្រៅប្រទេស ដែលតម្លៃទីផ្សារទុរេននៅឆ្នាំ២០២៦ មានភាពល្អប្រសើរ ជាងឆ្នាំកន្លងទៅ ដែលជាសញ្ញាណវិជ្ជមាន សម្រាប់កសិករក្នុងតំបន់។

លោកស្រី បាន ស្រី អភិបាលខេត្ត មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តការបណ្តុះបណ្តាលដល់សហគមន៍ និងបណ្តុំកសិករ ដោយផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីជួយឱ្យកសិករទទួលបានទិន្នផលខ្ពស់ ចំណាយលើការផលិតទាប ធានាសុវត្ថិភាពដល់ទាំងអ្នកប្រើប្រាស់ និងអ្នកដាំដុះ និងតម្រង់ទិសការផលិតកសិផលតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត ក៍បានមានប្រសាសន៍បញ្ជាក់ថា គោលបំណងសំខាន់ៗ នៃការបង្កើតស្លាកសញ្ញាសម្គាល់នេះគឺទី១. ការពារការបន្លំឈ្មោះ «ទុរេនប៉ៃលិន» ពីសំណាក់តំបន់ ឬប្រភពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផ្លែឈើរបស់ខេត្ត។ទី២.ធានាគុណភាព និងទំនុកចិត្តដោយជួយឱ្យអ្នកបរិភោគទាំងក្នុង និងក្រៅប្រទេស មានទំនុកចិត្តខ្ពស់ទៅលើរសជាតិ និងស្តង់ដារសុវត្ថិភាព និងទី៣.គឺបង្កើនឱកាសប្រកួតប្រជែងខ្ពស់ ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត ក៍បានមានប្រសាសន៍បញ្ជាក់បន្តថា ស្ថានភាពទីផ្សារទុរេននៅឆ្នាំ២០២៦ គឺមានភាពល្អប្រសើរ និងមានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ដែលនេះ គឺជាសញ្ញាណវិជ្ជមាន និងជាប្រភពចំណូលដ៏រឹងមាំ សម្រាប់កសិករក្នុងតំបន់ ចំណែករសជាតិ ផ្អែមឆ្ងាញ់ប្លែក ព្រមទាំងសាច់ទុរេន មានគុណភាព កំពុងតែទាក់ទាញចិត្តអ្នកគាំទ្រ កាន់តែច្រើនឡើងៗផងដែរ ។

បើតាមការបញ្ជាក់របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិនបានអោយដឹងថា៖ ប្រជាកសិករដាំដំណាំទុរេននៅក្នុងខេត្តប៉ៃលិន មានចំនួនសរុប ៨៦គ្រួសារ លើផ្ទៃដីដាំដុះចំនួន ១៩៤ ហិតា ស្មើរនឹង២៤៤០៧ដើម, ផ្ទៃដីប្រមូលផលចំនួន២៩ហិតា ស្មើរនឹងចំនួន៧៨៤០ដើម។

គួរំលឹកថា៖ ការគិតគូរគម្រោងបង្កើតស្លាកសញ្ញាសម្គាល់អត្តសញ្ញាណនេះ មិនត្រឹមតែជាការជួយសម្រួល ដល់ការរកទីផ្សារជូនកសិករលក់ដាច់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងការប្រែក្លាយវិស័យកសិកម្មខេត្តប៉ៃលិន ឱ្យទៅជាកសិកម្មបែបទំនើប និងមាននិរន្តរភាពផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ




-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


