ព័ត៌មានជាតិ
យ៉ាងហោចណាស់ មានមនុស្ស១១នាក់ កំពុងសម្រាកព្យាបាល និង៣ទៀតស្លាប់ ក្រោយហូបផ្សិត
មនុស្ស១៤នាក់ បានពុលផ្សិត ៥នាក់ កំពុងត្រូវបានក្រុមគ្រូពេទ្យខេត្តជួយសង្គ្រោះជីវិត និង៣នាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីពួកគេបានបរិភោគផ្សិតមិនស្គាល់ប្រភេទច្បាស់អំឡុងភ្លៀងធ្លាក់ដើមវស្សា។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា អ្នកជំងឺពុលផ្សិត៥នាក់ ដែលទទួលមកពិនិត្យ និងព្យាបាលបន្ទាន់ពីមន្ទីរស្រុកស្រែអំបិលទាំងយប់ថ្ងៃទី២៨ ខែមេសា គឺទី១ឈ្មោះ ប៊ុនណា ធីតា អាយុ១៩ឆ្នាំ ភេទស្រី, ទី២តាក់ ប៊ុណា អាយុ៥៥ឆ្នាំ ភេទប្រុស, ទី៣ឈ្មោះ ឃុន ហាន អាយុ៤៥ឆ្នាំ ភេទស្រី, ទី៤ឈ្មោះ ប៊ុន ណាយ៉ា អាយុ២៥ឆ្នាំ ភេទប្រុស និងទី៥ ឈ្មោះ ប៊ុនណា សៀវមិន អាយុ១៨ឆ្នាំ ភេទប្រុស។


បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន មកទល់ម៉ោងនេះ ស្ថានភាពអាការៈសុខ អ្នកពុលផ្សិតចំនួន៣នាក់ បានធូរស្រាលហើយដែរអាចនិយាយបាន និងដើរបាន។ ប៉ុន្តែ២នាក់ទៀត មានអាការៈធ្ងន់ធ្ងរ ដោយសារតែជាតិពុលក្នុងឈាម និងប៉ះពាល់ដល់ខួរក្បាល ព្រោះតាមដានអាការៈព្យាបាលយូរថ្ងៃ។ ទោះយ៉ាងណា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្ត នៅតែបន្តតាមដានពិនិត្យ និងព្យាបាលសុខភាពពួកគាត់បន្ថែមទៀតដោយភាពប្រុងប្រយ័ត្នឈរលើក្រមសីលធម៌ និងគុណធម៌របស់គ្រូពេទ្យ ដើម្បីបង្កើនទំនុកចិត្ត។ ជាក់ស្តែងក្រុមពេទ្យក៏បានជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តរបស់ក្រុមជនរងគ្រោះផងដែរ។


រដូវធ្លាក់ភ្លៀងដើមឆ្នាំ ផ្សិតព្រៃជាច្រើនប្រភេទក៏ចាប់ផ្តើមដុះ ប្រជាកសិករមួយចំនួនក៏ទៅរកដកផ្សិតយកមកធ្វើម្ហូបទទួលទាន ឬលក់ អ្នកខ្លះស្គាល់ប្រភេទផ្សិតច្បាស់ និងអ្នកខ្លះក៏ស្គាល់មិនច្បាស់ ជាហេតុធ្វើឲ្យពលរដ្ឋពុលឈឺ និងស្លាប់ស្ទើរតែជារៀងរាល់ឆ្នាំ ជាពិសេសនៅតាមមន្ទីរពេទ្យនានាដែលនៅជិតតំបន់ខ្ពង់រាប និងព្រៃភ្នំដែលជាតំបន់សំបូរផ្សិតដុះច្រើនប្រភេទ ដូចជាមន្ទីរពេទ្យខេត្តកោះកុង មន្ទីរពេទ្យស្រុកស្រែអំបិលជាដើម…។ល។


គួរជម្រាបថា ចាប់តាំងពីថ្ងៃទី២១ដល់ថ្ងៃទី២៨ ខែមេសា មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានទទួលពិនិត្យ និងព្យាបាលពលរដ្ឋពុលផ្សិតចំនួន១៤នាក់ ដោយមានការដឹកជញ្ជូនមកសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់គ្នា ក្រោយពួកគាត់បានបរិភោគវា។ លោកវេជ្ជបណ្ឌិត ហូរ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល លើកឡើងថា ករណីពុលផ្សិតនេះដែរ បណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ គ្រាអាការៈជំងឺធ្ងន់ធ្ងរខ្លាំងពេកពុំទាន់សង្គ្រោះបានទាន់ពេលវេលា។ អ្នកស្លាប់៣នាក់នោះ ទី១ឈ្មោះ ជួន សំ អាយុ៨៣ឆ្នាំ ភេទស្រី រស់នៅឃុំជីផាត ស្រុកថ្មបាំង ស្លាប់ពេលបញ្ជូនជិតទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ទី២.ឈ្មោះ ប៊ុន ណាម៉ា អាយុ១០ឆ្នាំ ភេទប្រុស ស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា និងទី៣. ប៊ុនណា សៀវម៉ាន់ អាយុ១៣ ភេទប្រុស ពុំព្រមទៅព្យាបាលនៅភ្នំពេញ (ទាំងពីរ២នាក់បងប្អូន) រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។
រីឯអ្នកមានអាការៈពុលធ្ងន់ធ្ងរស្រាលចំនួន១១នាក់ ទី១ឈ្មោះង៉ែត អោន អាយុ៤៨ ឆ្នាំ ភេទប្រុស ទី២ឈ្មោះសែម វង្ស អាយុ៤៥ឆ្នាំ ភេទស្រី រស់នៅឃុំអណ្តូងទឹក ស្រុកបទុមសាគរ និងទី៣ឈ្មោះ បាវ ឃា អាយុ៤២ឆ្នាំ ភេទប្រុស រស់នៅឃុំដងពែង ស្រុកស្រែអំបិល អាការៈសុខភាពបានធូរស្រាលចេញពីមន្ទីរពេទ្យហើយ។ ចំណែកឯឈ្មោះ មាស នី អាយុ៤១ឆ្នាំ ភេទស្រី រស់នៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ សា្ថនភាពជំងឺធូរស្រាល កំពុងសម្រាកនៅមន្ទីរពេទ្យស្រែអំបិល។
តាមរបាយការណ៍ក្នុងចំណោម១១នាក់ មាន២នាក់ឈ្មោះ យឹម ប៉ា អាយុ៥១ ភេទស្រី និងឈ្មោះ ថន សុខណៃ អាយុ១៦ឆ្នាំ ភេទប្រុស រស់នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ស្ថានភាពជំងឺធ្ងន់ធ្ងរ បញ្ចូនទៅព្យាបាលនៅខេត្តកំពង់ស្ពឺ។ រីឯ៥នាក់ទៀតក៏បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង។ យុវជន២នាក់ដែលស្លាប់ពុលផ្សិតខាងលើ ជាសមាជិករបស់អ្នកជំងឺទាំង៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក។ មន្ទីរពេទ្យក៏អំពាវនាវយ៉ាងដាច់ណាត់ដល់ប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ កុំបេះប្រភេទផ្សិតដែលមិនស្គាល់ច្បាស់មកយកទទួលទានឲ្យសោះ ព្រោះអាចបង្កគ្រោះរហូតដល់ពុលស្លាប់បាន៕
អត្តបទ៖ សិរីវឌ្ឍនៈ
សូមចុចអាន៖ ត្រឹម១៤ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣៤៥ នាក់ល្មើសបម្រាមបិទខ្ទប់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ