Connect with us

ព័ត៌មានជាតិ

ត្រឹម១៤ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣៤៥ នាក់ល្មើសបម្រាមបិទខ្ទប់

បានផុស

នៅ

នៅក្នុងរយៈពេល ១៤ ថ្ងៃអាជ្ញាធរមានសមត្ថកិច្ច បានចាប់ខ្លួនមនុស្សចំនួន ៣៤៥ នាក់ ដែលបានបំពានទៅនឹងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ក្នុងចំណោមជនល្មើសទាំង ៣៤៥ នាក់ មាន១០នាក់ បានបបញ្ជូនទៅតុលាការក្រុងភ្នំពេញ និងឃុំខ្លួនចំនួន ១០ នាក់។

ចំនួន ៣៤ នាក់បានធ្វើការអប់រំ ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញចំនួន ២៧ នាក់បញ្ជូនទៅធ្វើចត្តាឡីស័ក ១៤ ថ្ងៃ និងធ្វើការពិន័យជាទឹកប្រាក់អន្តរការចំនួន ២៧២ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាលបានដាក់ចេញវិធានការបិទខ្ទប់១រយៈពេល១៤ថ្ងៃចាប់ពីម៉ោងសូន្យថ្ងៃទី១៥ខែមេសារហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១និងបន្តរយៈពេល៧ថ្ងៃទៀតចាប់ពីថ្ងៃទី២៩ខែមេសារហូតដល់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១។

គួរបញ្ជាក់ថា អ្នកដែលមិនគោរព និងបំពានវិធានការរដ្ឋបាលនានាដែលដាក់ចេញដោយអាជ្ញាធររាជធានីភ្នំពេញនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំ និងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀល បើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ​១៩ទៅអ្នកដទៃ។

បន្ថែមលើនេះ គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនា​គារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០​លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម