Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំសិក្ខាសាលាស្តីពីពាក្យកម្ចីក្នុងភាសាចំនួន៤ ដើម្បីរកពាក្យកម្ចីថ្មីៗក្នុងភាសាខ្មែរ

បានផុស

នៅ

នៅថ្ងៃព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំសិក្ខាសាលាស្តីពី «ពាក្យកម្ចីក្នុងភាសាថៃ ភាសាឡាវ ភាសាចិន និងភាសាជប៉ុន» ដោយមានការសម្របសម្រួលពី បណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងមានការចូលរួមពីវាគ្មិនជំនាញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងរាជបណ្ឌិត្យសភាកម្ពុជា ផងដែរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រុមប្រឹក្សាជាតិភាសាខ្មែរ បញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងកំណត់ចំនួនសូរសព្ទ និងចំនួនតួអក្សរក្នុងភាសាខ្មែរដើម្បីស្វែងរកឯកភាពអក្ខរាវិរុទ្ធនៃពាក្យកម្ចីសូរសព្ទថ្មីៗ។ កម្មវិធីសិក្ខាសាលាខាងលើ រៀបចំចាប់ពីម៉ោង៨៖១៥នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីព្រឹក នៅសាលទន្លេសាប អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។

សម្រាប់វាគ្មិនជំនាញនឹងចែករំលែកបទពិសោធនៃការអនុវត្តកម្ចីពាក្យក្នុងភាសាថៃ ភាសាឡាវ ភាសាចិន និងភាសាជប៉ុន។ ក្នុងកម្មវិធីនេះ លោកបណ្ឌិត ហែម សម្ផស្ស ប្រធានដេប៉ាតឺម៉ង់ភាសាថៃ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើបទបង្ហាញពី «ពាក្យកម្ចីក្នុងភាសាថៃ»។ បណ្ឌិត ចាន់ វណ្ឌី អនុប្រធានលេខាធិការដ្ឋានបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើបទបង្ហាញ «ពាក្យកម្ចីក្នុងភាសាឡាវ»។ ចំណែក «ពាក្យកម្ចីក្នុងភាសាចិន» ធ្វើបទបង្ហាញដោយ លោកស្រី សាន សូត្ររតនា សាស្ត្រាចារ្យដេប៉ាតឺម៉ង់ភាសាចិន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ រីឯ លោកស្រី ឡុច ល័ក្ខស្មី នាយិកាវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើបទបង្ហាញ «ពាក្យកម្ចីក្នុង ភាសាជប៉ុន»។

បន្ទាប់ពីការផ្លាស់ប្តូរបទពិសោធទាក់ទងនឹងកម្ចីពាក្យ វាគ្មិន និងអ្នកចូលរួមទាំងអស់នឹងពិភាក្សាសំណួរ «តើភាសាខ្មែរគួរយករបៀបកម្ចីសូរសព្ទមួយណា ដើម្បីឱ្យជឿនលឿន? មូលហេតុអ្វី? តើមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?» ក្រោមការសម្របសម្រួលរបស់ បណ្ឌិត ហ៊ាន សុខុម។  

សូមជម្រាបថា សិក្ខាសាលានេះ ប្រព្រឹត្តទៅដោយឱ្យសាធារណជនចូលរួមដោយសេរី។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចូលរួម និងចង់ទទួលបានចំណេះដឹងថ្មីៗពីពាក្យកម្ចីក្នុងភាសាបរទេស អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម៖ https://docs.google.com/forms/d/193qpw58sOacpKymMknN9azOLbQ_y11y-bh91Xk9VAGM/edit

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ វិនាទី មុន

ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំសិក្ខាសាលាស្តីពីពាក្យកម្ចីក្នុងភាសាចំនួន៤ ដើម្បីរកពាក្យកម្ចីថ្មីៗក្នុងភាសាខ្មែរ

ព័ត៌មានជាតិ១ នាទីute មុន

សម្ដេចតេជោប្រាប់ប្រធានព្រឹទ្ធសភាបារាំង ថា កម្ពុជាទុកចិត្តខ្លាំងលើការគាំទ្រពីបារាំងក្នុងសំណុំរឿងព្រំដែនជាមួយថៃ

កីឡា៧ នាទីutes មុន

បឺត សង្ឃឹម បញ្ជាក់​ថា ខ្លួន​មិន​ធ្លាប់​ស្នើ​សុំ​ជួប​កីឡាករ​ណាទេ សំខាន់​លើ​គ្រូ​ជា​អ្នក​អនុញ្ញាត

ព័ត៌មានជាតិ២៤ នាទីutes មុន

មក​ដល់​ពេល​នេះ មាន​ខេត្ត​ចំនួន ៣ មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារជំនាញសុខាភិបាលទូទាំងប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម