ព័ត៌មានជាតិ
ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តមណ្ឌលគិរី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីផ្តល់សេវាជូនសមាជិក
ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី។ ការសាងសង់ទីស្នាក់ការនៅតំបន់ភាគឦសាន ស្ថិតនៅក្រុងសែនមនោរម្យ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ក្នុងឱកាសនោះ លោក គន់ គីម បានថ្លែងថា ការសាងសង់ទីស្នាក់ការសមាគមនេះ មានគោលបំណងជួយសម្របសម្រួល ផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមនានា ជាប្រយោជន៍ដល់អតីតយុទ្ធជន និងនិវត្តជន ឱ្យបានទាន់ពេលវេលា។លោកបានអះអាងថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ នៃសមាគម តែងតែណែនាំដល់ថ្នាក់ដឹកនាំសមាគមតាមបណ្តារាជធានី-ខេត្តទាំងអស់ ឱ្យចុះពិនិត្យ និងតាមដានស្ថានភាពអតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីធានាជីវភាពរស់នៅប្រចាំថ្ងៃ និងសុខុមាលភាពរបស់ពួកគាត់ សំដៅជួយលើកស្ទួយជីវភាពឱ្យកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ស្ថានភាពជីវភាព និងសុខទុក្ខរបស់អតីតយុទ្ធជននៅក្នុងខេត្ត មានភាពល្អប្រសើរ និងទទួលបានការគាំពារជាបន្តបន្ទាប់។បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អភិបាលខេត្តបញ្ជាក់ថា នឹងរៀបចំក្រុមការងារប្រចាំការ ដើម្បីបែងចែកតួនាទី និងភារកិច្ចរបស់មន្ត្រី ក្នុងការបម្រើសេវាជូនសមាជិកទាំងអស់ដែលជាអតីតយុទ្ធជន និងនិវត្តជន ឱ្យមានប្រសិទ្ធភាពខ្ពស់ និងផ្តល់ភាពកក់ក្តៅបំផុត។
បើតាមអភិបាលខេត្ត គិតត្រឹមខែមេសា ឆ្នាំ២០២៦ អតីតយុទ្ធជននៅខេត្តមណ្ឌលគិរីមានសរុបចំនួន ៤៩៣នាក់។ ក្នុងនោះ សមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានចំនួន ៣២៧នាក់ រួមមាននិវត្តជន ២៦៨នាក់ (អ្នកក្នុងបន្ទុក ២៩៩នាក់) ជនពិការ ៣១នាក់ (អ្នកក្នុងបន្ទុក ៣៧នាក់) គ្រួសារពលី ១៦គ្រួសារ (អ្នកក្នុងបន្ទុក ៣១នាក់) គ្រួសារជនមរណៈ ៩គ្រួសារ (អ្នកក្នុងបន្ទុក ១៦នាក់)និងបាត់បង់សមត្ថភាពការងារ ៣នាក់ (អ្នកក្នុងបន្ទុក ៥នាក់)។
ជារឿយៗ ក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់ក្រោមជាតិ សម្តេចតេជោ ហ៊ុន សែន តែងជំរុញឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋានរបស់ខ្លួន។ សម្តេចបានរំឭកពីគុណបំណាច់របស់អតីតយុទ្ធជនថា ជាអ្នកយកទ្រូងពាំងគ្រាប់ការពារជាតិ ខណៈនិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល គឺជាអ្នកចូលរួមថែរក្សា និងបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយៗ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


