ព័ត៌មានជាតិ
អ្នកស្រាវជ្រាវកម្ពុជា ពង្រឹងសមត្ថភាពស្រាវជ្រាវការចិញ្ចឹមសត្វ នៅកេនយ៉ា ក្រោមការគាំទ្ររបស់អូស្ត្រាលី
អ្នកស្រាវជ្រាវកម្ពុជាមួយរូបមកពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ កំពុងចូលរួមកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៣ ខែ នៅវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) ប្រទេសកេនយ៉ា ក្នុងគោលបំណងពង្រឹងសមត្ថភាពស្រាវជ្រាវបសុសត្វ និងសិក្សាបច្ចេកវិទ្យាថ្មីៗសម្រាប់ការចិញ្ចឹមសត្វ និងវិស័យកសិកម្មកម្ពុជា។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងតាមរយៈបណ្តាញសង្គមថា អ្នកស្រាវជ្រាវកម្ពុជាបានចូលរួមធ្វើការជាមួយអ្នកស្រាវជ្រាវពីប្រទេសវៀតណាម និងឡាវ សិក្សាអំពីប្រព័ន្ធផលិតកម្មបសុសត្វឆ្លាតវៃដែលឆ្លើយតបការប្រែប្រួលអាកាសធាតុ ហើយទទួលបានបទពិសោធន៍ជាក់ស្តែងទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ និងវិធីសាស្ត្រពហុវិស័យ។
ការបណ្ដុះបណ្ដាលនេះគឺជាផ្នែកមួយនៃមូលនិធិ Africa–Asia Biosciences Challenge Fund (AABCF) ដែលភ្ជាប់អ្នកវិទ្យាសាស្ត្រពីអាហ្វ្រិក បណ្តាប្រទេសតំបន់ទន្លេមេគង្គ និងអូស្ត្រាលី ដើម្បីអភិវឌ្ឍដំណោះស្រាយដែលអាចអនុវត្តបាន និងសមស្របនឹងបរិបទក្នុងតំបន់ តាមរយៈកិច្ចសហការ និងការចែករំលែកចំណេះដឹង។

គាំទ្រដោយ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) សហការជាមួយសាកលវិទ្យាល័យ Queensland និងសាកលវិទ្យាល័យ Melbourne កម្មវិធីនេះបានជួយបង្កើតភាពជាដៃគូរយៈពេលវែង រវាងអ្នកស្រាវជា្រវពីបណ្តាលប្រទេសតំបន់ទន្លេមេគង្គ អាហ្វ្រិកនិងអូស្ត្រាលី ដើម្បីជំរុញកសិកម្មប្រកបដោយចីរភាពនិងការស្រាវជ្រាវ។
សូមជម្រាបថា ការចិញ្ចឹមបសុសត្វ និងបសុបក្សី នៅកម្ពុជា ជាសកម្មភាពកសិកម្មដ៏សំខាន់មួយដែលធ្វើឡើងដោយគ្រួសារកសិកម្ម ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងផ្តល់ប្រាក់ចំណូលដល់គ្រួសារនៅទីជនបទ។
ក្នុងចំណោមគ្រួសារកសិកម្មសរុបនៅប្រទេសកម្ពុជាមានគ្រួសារចូលរួម សកម្មភាពចិញ្ចឹមបសុសត្វ បសុបក្សី និងសត្វល្អិត ចំនួន ១ ៤២៤ ០០០គ្រួសារ។ ការអង្កេតកសិកម្មកម្ពុជា បានបែងចែកបសុសត្វជាពីរគឺ ប្រភេទបសុសត្វធំ មានដូចជា គោ ក្របី សេះ និងប្រភេទបសុសត្វតូចមាន ដូចជា ជ្រូក និងពពែ។ នេះបើយោងតាម របាយការណ៍ អង្កេតកសិកម្មកម្ពុជា ឆ្នាំ ២០២២ ផ្នែកទី៣៖ ការចិញ្ចឹមបសុសត្វ និងបសុបក្សី ។ របាយការណ៍នេះ ចូលរួមសហការផលិតដោយ វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គាំទ្របច្ចេកទេសដោយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


