ព័ត៌មានជាតិ
ជប៉ុនបញ្ជាក់ជាថ្មីពីការគាំទ្រកម្ពុជាប្រើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ
ក្នុងជំនួបជាមួយលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកអគ្គរាជទូតជប៉ុន លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់ជប៉ុនចំពោះដំណោះស្រាយដោយសន្តិវិធីក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

លោកឯកអគ្គរាជទូត បានកោតសរសើរ និងគាំទ្រកម្ពុជា ដែលបានបង្ហាញនូវភាពចាស់ទុំក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ ប្រកបដោយភាពអត់ធ្មត់ បើកចំហ និងប្រើប្រាស់ច្បាប់អន្តរជាតិ។
ការបញ្ជាក់ជាថ្មីពីជំហរគាំទ្ររបស់ជប៉ុនបែបនេះ គឺជាការឆ្លើយតបនឹងការលើកឡើងរបស់លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ដែលបានអះអាងពីគោលជំហរបស់កម្ពុជា ក្នុងការរក្សាភាពអត់ធ្មត់ បើកចំហឱ្យមានការចូលរួមពីភាគីទីបី និងពឹងផ្អែកលើច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងកិច្ចការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។

អនុប្រធានព្រឹទ្ធសភា បានប្រាប់ឯកអគ្គរាជទូតជប៉ុន ថា កម្ពុជាបានជ្រើសរើសការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិ។ ពាក់ព័ន្ធព្រំដែនទឹក កម្ពុជាបានជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បន្ទាប់ពីប្រទេសថៃបានលុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដោយឯកតោភាគី។
ដោយឡែកបញ្ហាព្រំដែនគោក លោក បានបញ្ជាក់ថា កម្ពុជាបើកចំហរការចរចាទ្វេភាគី តាមរយៈយន្តការជាធរមាន ហើយពេលអនាគត កម្ពុជាអាចប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់។ ចំពោះមុខឯកអគ្គរាជទូតជប៉ុន លោក ធន់ វឌ្ឍនា ក៏បានបង្ហាញក្ដីរំពឹងថា ថៃនឹងគោរពសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយប្រគល់មកឱ្យកម្ពុជាវិញនូវតំបន់និងប្រាសាទនានា ដែលទាហានថៃបានចូលកាន់កាប់ដោយខុសច្បាប់ ក្រោយបទឈប់បាញ់កាលពីឆ្នាំមុន។

ជាការកត់សម្គាល់ លោក ធន់ វឌ្ឍនា ក៏បានអរគុណចំពោះតួនាទីរបស់ជប៉ុន ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព សម្រាប់កម្ពុជាចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តបន្តរក្សាទំនាក់ទំនងជាមួយគ្នាឆ្ពោះទៅពង្រឹងមិត្តភាព ភាពជាដៃគូ និងការទូតសភារវាងកម្ពុជា និងជប៉ុន៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


