ព័ត៌មានជាតិ
ខេត្តក្រចេះជាប់ដងទន្លេមេគង្គ មានសហគ្រាសចំនួន ៧ កំពុងធ្វើអាជីវកម្មគ្រួស-ខ្សាច់ផ្គត់ផ្គង់ការដ្ឋានសំណង់
លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះបានឲ្យដឹងថា ក្នុងខេត្តក្រចេះមានសហគ្រាសធ្វើអាជីវកម្មគ្រួស-ខ្សាច់សំណង់ចំនួន ៧ សហគ្រាស ស្មើនឹង ៧ អាជ្ញាប័ណ្ណ ដែលកំពុងធ្វើអាជីវកម្មបូមក្រួសខ្សាច់ពីបាតទន្លេដើម្បីផ្គត់ផ្គង់ការដ្ឋានសំណង់នៅក្នុងខេត្ត។

លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះបានបញ្ជាក់ថា អាជីវកម្មគ្រួស-ខ្សាច់សំណង់ដែលកំពុងធ្វើអាជីវកម្មក្នុងខេត្តក្រចេះ ក្នុងនោះនៅក្រុងក្រចេះមានចំនួន ៣ កន្លែង, ស្រុកចិត្របុរីមាន ១ កន្លែង, ស្រុកឆ្លូងមាន ១ កន្លែង និងស្រុកព្រែកប្រសប់មានចំនួន ២ កន្លែង។

លោក គង់ គឹមនីបានគូសបញ្ជាក់ថា សហគ្រាសដែលធ្វើអាជីវកម្មកាយគ្រួសនិងខ្សាច់ទាំងអស់ក្នុងខេត្តក្រចេះ គឺមានទីតាំងនៅតាមដងទន្លេមេគង្គ។
ពាក់ព័ន្ធការធ្វើអាជីវកម្មធនធានគ្រួសខ្សាច់នេះ មន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ អនុវត្តយន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មឲ្យមានប្រសិទ្ធភាព។
ក្នុងឱកាសអញ្ជើញចុះផ្សព្វផ្សាយពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ ប្រកបដោយការទទួលខុសត្រូវនៅសាលប្រជុំសាលាខេត្តក្រចេះ កាលពីព្រឹកថ្ងែទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធធ្វេីយ៉ាងណាត្រូវគ្រប់គ្រង និងអនុវត្តបទដ្ឋានបច្ចេកទេសឲ្យមានប្រសិទ្ធភាព ដើម្បីផ្ដល់អាជ្ញាប័ណ្ណដោយតម្លាភាព។
លោក ស៊ិន វិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់បានបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់មានភារកិច្ចត្រួតពិនិត្យ និងតាមដានការធ្វើអាជីវកម្មធនធានខ្សាច់ ពាក់ព័ន្ធនឹងធនធានទឹក និងបច្ចេកទេសបូមខ្សាច់ស្របតាមបទដ្ឋានបច្ចេកទេសជលវិទ្យា និងជលគតិ។
លោកថា ការធ្វើអាជីវកម្មខ្សាច់ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានក៏ដូចជាការបាក់ស្រុតច្រាំងទន្លេ ការបាត់បង់ជីវចម្រុះ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះការរៀបចំយន្តការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព និងការអនុវត្តបទដ្ឋានបច្ចេកទេសម៉ឺងម៉ាត់ជាកត្តាចាំបាច់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


