Connect with us

ព័ត៌មានជាតិ

រយៈពេល១ថ្ងៃ ការជំរឿនមន្ត្រីជាក់ស្តែងតាមអង្គភាពសុខាភិបាលចំនួន១៥ បញ្ចប់ដោយរលូន លើសពីការគ្រោងទុក

បានផុស

នៅ

នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ គណៈកម្មការជំរឿន នៃក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ អង្គភាពសុខាភិបាលមូលដ្ឋាន រយៈពេល១ថ្ងៃពេញ ចំនួន១៥ មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលស្ថិតក្រោមសមត្ថកិច្ចការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ ព្រែកព្នៅ និងមេគង្គ បានបញ្ចប់ដោយរលូន លើសពីការគ្រោងទុក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿន តាមពេលវេលាដែលបានកំណត់ ដើម្បីប្រមូលទិន្នន័យជាក់លាក់។ ចំពោះការចុះជំរឿនផ្ទាល់នេះ ដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿនឡើយ។

រយៈពេល១ថ្ងៃពេញ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានរាជធានីភ្នំពេញ បានចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលបាន និងកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពសុខាភិបាលមូលដ្ឋានគោលដៅរួមមាន៖ ១.សម្រាប់ស្រុកប្រតិបត្តិបាសាក់ មានមណ្ឌលសុខភាពក្បាលកោះ, មណ្ឌលសុខភាព ព្រែកឯង, មណ្ឌលសុខភាព និរោធន៍, មណ្ឌលសុខភាព ព្រែកថ្មី, មណ្ឌលសុខភាព ចាក់អង្រែ, មន្ទីរពេទ្យបង្អែកមានជ័យ, មណ្ឌលសុខភាពស្ទឹងមានជ័យ, មន្ទីរពេទ្យបង្អែក ច្បារអំពៅ និងមណ្ឌលសុខភាព ច្បារអំពៅ។

ទី២ គឺជំរឿនសម្រាប់ស្រុកប្រតិបត្តិព្រែកព្នៅ មានមន្ទីរពេទ្យបង្អែក ព្រែកព្នៅ និងមណ្ឌលសុខភាព ពោធិ៍មង្គល។ ទី៣ សម្រាប់ស្រុកប្រតិបត្តិមេគង្គ មានមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ, មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៦, មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩, មណ្ឌលសុខភាព ជ្រោយចង្វារ។

បើតាមគណៈកម្មការជំរឿន ជំរឿននេះ ទទួលបានលទ្ធផលល្អ តាមរយៈមន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗ ដែលបានសហការ និងបំពេញតាមភារកិច្ចស្របតាមបែបបទ នីតិវិធី និងការណែនាំរបស់គណៈកម្មការជំរឿន ឱ្យដំណើរការនៃការចុះជំរឿនតាមអង្គភាពគោលដៅនីមួយៗ បានដំណើរការដោយរលូន លើសពីការគ្រោងទុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម