Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារ៖ ការចុះជំរឿនជាក់ស្ដែងលើមន្ត្រីអប់រំ ជាការធានាមិនឱ្យប៉ះពាល់ដំណើរការផ្តល់សេវាសាធារណៈ រួមមានការរៀន និងបង្រៀន

បានផុស

នៅ

ក្រសួងមុខងារសាធារណៈអះអាងថា ការចុះប្រតិបត្តិការដោយផ្ទាល់របស់មន្ត្រីជំរឿន តាមអង្គភាពគោលដៅនីមួយៗនេះ ជាការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈ រួមមានការរៀន និងបង្រៀនរបស់សាលានីមួយៗឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្រ្តី នៃក្រសួងមុខងារសាធារណៈ បានបន្តដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង  នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយទទួលបានការពិនិត្យ យកចិត្តទុកដាក់ដោយផ្ទាល់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ និងជាប្រធានគណៈកម្មការជំរឿន។

បើតាមក្រសួងមុខងារសាធារណៈ ការពង្រឹងសមត្ថភាពត្រូវធ្វើជាប់ជាប្រចាំ និងត្រូវបន្តធ្វើឱ្យកាន់តែមុតស្រួច។ ការធ្វើជំរឿនមន្ត្រីនាពេលនេះ គឺជាផ្នែកមួយនៃការងារនេះ ដើម្បីពិនិត្យមើលសារឡើងវិញរចនាសម្ព័ន្ធ និងកំណត់ទិន្នន័យដែលច្បាស់លាស់ ឯកភាពគ្នា ប្រើប្រាស់រួមគ្នា ក្នុងគោលដៅ ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ឱ្យ​កាន់​តែ​ខ្លាំង​ មានសមត្ថភាពខ្ពស់ ក្នុងលក្ខណៈប្រកួតប្រជែងក្នុងតំបន់ និងសកល។

ក្រសួងមុខងារសាធារណៈបញ្ជាក់ថា ការធ្វើជំរឿនមន្ត្រី គឺដើម្បីប្រមូលបានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ ទាំងនេះនឹងនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ន នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម