Connect with us

ព័ត៌មានជាតិ

សម្តេចតេជោផ្ញើសារព្រមាន៖ ដរាបណាព្រំដែនគោកបិទ ទំនិញថៃនាំចូលកម្ពុជាតាមច្រកនេះ គឺជាទំនិញខុសច្បាប់ និងទំនិញប្រមាថជាតិ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ជាថ្មីថា ដរាបណាព្រំដែនគោករវាងកម្ពុជា និងថៃនៅតែបន្តបិទ នោះរាល់ទំនិញទាំងអស់របស់ថៃដែលនាំចូលមកកម្ពុជាព្រំដែនគោក ត្រូវចាត់ទុកថាជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ និងជាទំនិញបំផ្លាញជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហោះសារនៅលើបណ្តាញសង្គម ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦ ថា បច្ចុប្បន្ននៅមានឈ្មួញមួយចំនួនលបលួចនាំទំនិញពីថៃចូលតាមព្រំដែនគោក មកចែកចាយលក់នៅទីផ្សារកម្ពុជា ដែលអាចពាក់ព័ន្ធនឹងការយល់ច្រឡំ ការធ្វើមិនដឹង ឬអំពើពុករលួយរបស់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។

ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀត សម្តេចតេជោ បានចង្អុលប្រាប់ចំណុចសំខាន់មួយគឺថា ៖«ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ»។ សម្តេចពន្យល់ថា ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។

សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាស ពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជា
អ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវ អាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។

សមត្ថកិច្ចចុះឆែកឆេររកឃើញទំនិញថៃនាំចូលខុសច្បាប់(សាច់បង្កក)

សម្តេចតេជោ ក៏បានណែនាំឲ្យមានការចាត់វិធានការតឹងរឹងលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ដោយបញ្ជាក់ថា មិនអាចអះអាងថាជាទំនិញស្តុកចាស់ដែលនៅសល់លក់មិនទាន់អស់បានទេ ព្រោះមានទំនិញខ្លះផលិតនៅឆ្នាំ ២០២៦ ខណៈព្រំដែនគោកត្រូវបានភាគីថៃបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។

ជាចុងក្រោយ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិជាអ្នកប្រើប្រាស់ដោយប្រុងប្រយ័ត្ន និងកុំឲ្យការប្រើប្រាស់ទំនិញខុសច្បាប់នាំឲ្យមានការមើលងាយទាំងខ្លួនឯង និងជាតិសាសន៍។

ការបញ្ជាក់ជាថ្មីនេះ ធ្វើឡើងស្របពេលដែលនៅមានឈ្មួញមួយចំនួនបន្តលបលួចនាំចូលទំនិញពីថៃតាមព្រំដែនគោក មកចែកចាយលក់នៅលើទីផ្សារកម្ពុជា។ ជាពិសេស ក្នុងបរិបទដែលមន្ត្រីថៃមួយចំនួន រួមទាំងប្រជាពលរដ្ឋថៃខ្លះ បានលើកឡើងក្នុងន័យមើលងាយថា កម្ពុជាមិនអាចរស់នៅដោយគ្មានទំនិញថៃបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម