Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និង វីរកងទ័ព

បានផុស

នៅ

‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និងប្រសិទ្ធពរជ័យដល់ថ្នាក់ដឹកនាំ ពលរដ្ឋ និងវីរកងទ័ពជួរមុខកំពុងការពារប្រទេសជាតិ ដែលពិធីនេះធ្វើឡើងនៅខេត្តសៀមរាប កាលីព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ថ្មីៗ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញអុជធូបទៀន ថ្វាយគ្រឿងសក្ការបូជា ដើម្បីបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទសបារមី រក្សាទឹកដី ថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ, ជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខចម្រើន។

ជាមួយគ្នានេះ សម្ដេច និង លោកជំទាវបណ្ឌិត ក៏បានប្រសិទ្ធពរដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី និង បួងសួងសុំសេចក្តីសុខឱ្យប្រទេសជាតិ សូមឱ្យកម្ពុជាជៀសផុតពីជំងឺឧបទ្រពចង្រៃនានា ជៀសផុតពីគ្រោះធម្មជាតិ ព្រមទាំងទទួលបាននូវកំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ចរីកកាន់តែមានភាពរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម