Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ឥតគិតថ្លៃ ៤ថ្ងៃ ក្នុងខែកក្កដានេះ

បានផុស

នៅ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាពេលថ្មីៗនេះ បានជូនដំណឹងពីការផ្តល់ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ រយៈពេល ៤ថ្ងៃផ្សេងៗគ្នា ក្នុងខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យបានបញ្ជាក់ថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គាំទ្រដោយមូលនិធិហ្រ្វដហូឡូ នឹងផ្តល់ ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ។ ដោយឡែក ចំពោះប្រជាពលរដ្ឋដែលមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ រាល់ ការចំណាយលើសេវាពិនិត្យ ព្យាបាល និងវះកាត់ជាបន្ទុករបស់ភាគីទូទាត់។

ចំពោះកាលបរិច្ឆេទ នៃការពិនិត្យ និងព្យាបាល គឺធ្វើឡើងនៅ ថ្ងៃទី៨,១៥,២២ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម ពលរដ្ឋអាចនាក់នងតាមលេខទូរសព្ទ ០៩២ ៩៨៦ ៥៣២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម