ព័ត៌មានជាតិ
អនុប្រធានព្រឹទ្ធសភាលើកឡើងពីជោគជ័យរបស់កម្ពុជាក្នុងកិច្ចការពារទឹកដីតាមផ្នែកការទូតលើឆាកអន្តរជាតិ
អនុប្រធានទី២ព្រឹទ្ធសភា លោកបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងពីជោគជ័យរបស់កម្ពុជាក្នុងការប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ដែលកំពុងរងការឈ្លានពានពីប្រទេសថៃដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

លោកបានលើកឡើងក្នុងវេទិកាពិភាក្សាការងាររវាងសមាជិកាព្រឹទ្ធសភា និងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ថា កម្ពុជាទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី តាមផ្នែកការទូតសភា នៅឯវេទិកាសភាប្រើភាសាបារាំង។

តាមសំណើរបស់គណៈកម្មការនយោបាយនៃមហាសន្និបាតសភាប្រើភាសាបារាំង (APF) ក្នុងសម័យប្រជុំពេញអង្គនៅក្នុងប្រទេសកាមេរូន កាលពីថ្មីៗនេះ សភាប្រើភាសាបារាំង បានចេញសេចក្តីសម្រេចជាប្រវត្តិសាស្ត្រក្នុងការគាំទ្រ និងគោរពចំពោះអធិបតេយ្យភាព ព្រមទាំងបូរណភាពដែនដីរបស់កម្ពុជា ក្នុងទំនាស់ព្រំដែនកម្ពុជា-ថៃ។

សភាប្រើភាសាបារាំង បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹង និងសកម្មភាពនានា ដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ព្រំដែនក្រោមការកាន់កាប់ដោយខុសច្បាប់លើទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសថៃ។ សភាប្រើភាសាបារាំង បានអំពាវនាវថៃឱ្យគោរពអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ហើយជៀសវាងរាល់សកម្មភាពឯកតោភាគីដែលបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរ។
លោកបណ្ឌិត ធន់ វឌ្ឍនា ចាត់ទុកថា នេះគឺជាជោគជ័យធំ និងជាការផ្តល់យុត្តិធម៌ដ៏ពិតប្រាកដដល់ប្រទេសកម្ពុជា ដែលបានរងការរំលោភបំពានពីយោធាថៃ។

ជាការកត់សម្គាល់ សភានិយាយភាសាបារាំង ដែលមានសមាជិកជាង៩៩ប្រទេស មានទាំងអង្គការអន្តរជាតិផងនោះ ក៏បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង ហើយបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ។
សភានិយាយភាសាបារាំង ក៏គាំទ្រចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ផ្អែកលើការទូត និងគោរពតាមច្បាប់អន្តរជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


