Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម កោត​សរសើរ​ស្មារតី​ក្ដី​សង្ឃឹម​​របស់​អ្នក​ភូមិ​រង់​ចាំ

បានផុស

នៅ

​អនុប្រធាន​ទី​១​ គណៈកម្មការ​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ទេសរដ្ឋមន្ត្រី គន់ គឹម បាន​បង្ហាញ​ការ​កោត​សរសើរ​ចំពោះ​គំរូ​នៃ​ការ​តស៊ូ​និង​ច្នៃ​ប្រឌិត​របស់​ប្រជាពលរដ្ឋ​ភៀសសឹក​រស់​នៅ​ភូមិ​រង់ចាំ​ បន្ទាប់​ពី​បាន​ឃើញ​ការ​រៀបចំ​គេហដ្ឋាន បង្កើត​មុខ​របរ ចិញ្ចឹមសត្វ និង​ដាំ​ដុះ​នៅ​តាម​ផ្ទះ​ដែល​បាន​ធ្វើ​ចែក​ជូន​ពលរដ្ឋ​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លើក​ឡើង​ក្នុង​ពេល​ដែល​ចុះ​ពិនិត្យ​ស្ថានភាព​របស់​ពលរដ្ឋ​ដែល​រស់​នៅ​ភូមិ​រង់ចាំ ឃុំស្លក្រាម​ ស្រុកស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២៦ កន្លង​ទៅ​ ទេសរដ្ឋមន្ត្រី គន់ គីម បាន​លើក​ឡើង​ថា សកម្មភាព​របស់​ពលរដ្ឋ​ទាំង​នេះ​មិន​ត្រឹម​តែ​ជា​ការ​ដោះស្រាយ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​សក្ខីភាព​បញ្ជាក់​ពី​ភាព​រឹង​មាំ​នៃ​ស្មារតី​របស់​ប្រជាពលរដ្ឋ​ដែល​មិន​រង់ចាំ​តែ​ជំនួយ​ ប៉ុន្ដែ​ចេះ​បង្កើត​ឱកាស​ដោយ​ខ្លួន​ឯង​។

លោក​ថា៖ «ខ្ញុំពិតជាមានមោទកភាពយ៉ាងខ្លាំង ដែលបាន​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​មិន​បោះបង់​ចោល​ក្តីសង្ឃឹម។ បងប្អូនបានរៀបចំលំនៅឋានប្រកបដោយសោភ័ណភាព បង្កើតមុខរបរលក់ដូរតាមខ្នងផ្ទះ ព្រមទាំងខិតខំដាំដុះដំណាំ និងចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារ»។

​​លោក​ក៏​បាន​ចុះ​ពិនិត្យ​ដំណើរ​ការ​សាងសង់​ផ្ទះ​បណ្ដោះ​អាសន្ន​បន្ថែម​ ដើម្បី​ធានា​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ភូមិ​រួម​មាន​បណ្ដាញ​ផ្លូវ​ថ្នល់ ទឹកស្អាត មណ្ឌលសុខភាព សាលារៀន និង​ផ្សារ​បណ្ដោះអាសន្ន​ផង​ដែរ​។


របាយការណ៍​ក្រសួង​មហាផ្ទៃ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា​នេះ​ មាន​ពលរដ្ឋ​ភៀសសឹក​ចំនួន ២០ ៨៤៩នាក់ ក្នុង​នោះ​ស្រ្តី​ ១០ ៦២៥នាក់ និង​កុមារ ៦ ០៦៦នាក់​នៅ​ពុំ​ទាន់​អាច​វិល​ត្រលប់​ទៅ​លំនៅឋាន​វិញ​នៅ​ឡើយ​ទេ បន្ទាប់​ពី​ភូមិករ និង​ផ្ទះ​សំបែង​ត្រូវ​បាន​យោធា​ថៃ​ចូល​កាន់​កាប់ និង​បំផ្លិច​បំផ្លាញ​ខុស​ច្បាប់​ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម