ព័ត៌មានជាតិ
នារីវ័យក្មេងម្នាក់ ឆ្លងទន្លេក្នុងបន្ទប់ជួល ត្រូវអាជ្ញាធរបញ្ជូនទៅមណ្ឌលសុខភាពស្ទឹងមានជ័យ
ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មាននារីវ័យក្មេងម្នាក់ សម្រាលកូនដោយខ្លួនឯងនៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌចុះទៅទីតាំងកើតហេតុភ្លាមៗ ដើម្បីបញ្ជូននារីម្នាក់នេះមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ។

នារីវ័យក្មេងនោះមានឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះបានឆ្លងទន្លេដោយខ្លួនឯង បានកូនស្រីម្នាក់ នៅក្នុងបន្ទប់ជួលជាមួយម្តាយបង្កើត ដោយពុំមានអ្នកណាដឹង។ បើតាមស្រ្តីរូបនោះ នៅពេលមានទម្ងន់កូនស្រីទី២នេះ នាងមិនដឹងខ្លួនឡើយ សូម្បីអ្នកជិតខាងនៅក្បែរបន្ទប់គ្នាក៏មានការងឿងឆ្ងល់ដែរ ដោយមិនបានដឹងថានាងមានទម្ងន់កូនទី២នោះទេ ស្មានតែឈឺក្រពះ។ ក្រោយពីបានដឹងពត៌មាននេះ អាជ្ញាធរមូលដ្ឋាន បានដឹកបញ្ជូនទៅមណ្ឌលសុខភាពស្ទឹងមានជ័យ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា។
នៅវេលាម៉ោង ២៣និង៤៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យតំណាងលោកឃួន ស្រេង បាននាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន១០លានរៀល យកទៅជូនប្អូនស្រី ញាណ ចាន់ស៊ីណា ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ