Connect with us

សេចក្ដីជូនដំណឹង

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

បានផុស

នៅ

THAIFEX – ANUGA ASIA 2025 ព្រឹត្តិការណ៍ពាណិជ្ជកម្មអាហារនិងភេសជ្ជៈអន្តរជាតិដ៏ធំបំផុតរបស់អាស៊ី បានបញ្ចប់ដ៏ជោគជ័យកាលពីសប្តាហ៍មុននៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីភាគីពាក់ព័ន្ធទូទាំងពិភពលោក។ ជាពិសេស កម្មវិធីនេះបានស្វាគមន៍ពាណិជ្ជករ អ្នកប្រឡូក អ្នកជំនាញ អ្នកមានឥទ្ធិពល និងអ្នកមានតំណែងកំពូលៗក្នុងវិស័យចំណីអាហារនិងភេសជ្ជៈ ដល់ទៅ ៨៨,៣៤៩នាក់ មកពី ១៤៣ ប្រទេស/តំបន់ ដើម្បីពិភាក្សាអំពីអនាគតនៃការច្នៃប្រឌិតម្ហូបអាហារ និងឱកាសបើកដំណើរការអាជីវកម្មថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះរៀបចំដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មថៃ(DITP) សភាពាណិជ្ជកម្មថៃ (TCC) និង Koelnmesse។ THAIFEX – ANUGA ASIA 2025 ទទួលអ្នកតាំងពិព័រណ៍ចំនួន ៣២៣១ ក្រុមហ៊ុន មកពីជាង ៥៧ ប្រទេសនិងតំបន់។

លោក Mathias Kuepper នាយកគ្រប់គ្រង និងជាអនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ Koelnmesse មានប្រសាសន៍ថា «THAIFEX– ANUGA ASIA បានពង្រឹងជំហររបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីក្លាយជាពិព័រណ៍ម្ហូបអាហារនិងភេសជ្ជៈដ៏កំពូលនៅអាស៊ី ដោយមានជាងពីរភាគបីនៃអ្នកតាំងពិព័រណ៍គឺមកពីបរទេស។ នេះបង្ហាញយ៉ាងច្បាស់នូវជំហររបស់កម្មវិធីក្នុងនាមជាកម្មវិធីឈានមុខគេក្នុងតំបន់ និងជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសកល។ តាមពិតទៅ ក្រុមការងារបានទទួលបែបបទចុះឈ្មោះក្នុងការកក់ស្តង់សម្រាប់​ឆ្នាំ​ក្រោយបាត់ទៅហើយ ក្នុងនោះ​អ្នក​តាំង​ពិព័រណ៍​ចាស់ៗ​ដែល​ជោគជ័យ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ និង​​កសាង​បណ្តាញ​នោះ ក៏បានដាក់មកហើយដែរ»។

បង្កើនការចូលរួមជាសកល

ឆ្នាំនេះ សង្កេតឃើញថា ប្រទេស/តំបន់ ដែលចូលរួមជាលើកដំបូងមានចំនួន ១០ មកពីអាស៊ីកណ្តាល អាហ្វ្រិក និងអឺរ៉ុបខាងកើត ដូចជា Monte Rosso មកពីស្លូវេនី គ្រឿងផ្អែម Lindo មកពីអូប៉េគីស្ថាន ជាដើម។ ប្រទេសអូស្ត្រាលី ហុងកុង និងហូឡង់ ក៏បានដាក់តាំងបង្ហាញនូវការតុបតែងយ៉ាងសម្បើម ដោយពង្រីកការស្វែងរកប្រភពក្នុងព្រឹត្តិការណ៍នេះ។ នៅទីតាំងបង្ហាញទៀតសោត អ្នកតាំងពិព័រណ៍បង្ហាញពីលទ្ធផលអាជីវកម្មប្រកបដោយផ្លែផ្កា។

លោក Daniel Do Minh Ramos ប្រធានផ្នែកលក់នៃក្រុមហ៊ុន Empresas Aquachile S.A មានប្រសាសន៍ថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងមានជំនួបជាង ១០០ និងមានឱកាសចុះកិច្ចព្រមព្រៀងថ្មីជាមួយទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ បង់ក្លាដែស អូស្ត្រាលី ឥណ្ឌា និងអ៊ីស្រាអែល ដែលមានតម្លៃ ១ លានដុល្លារ ឯណោះ” ។

ចំណែកឯនាយកផ្នែកលក់នៃក្រុមហ៊ុន Nam Viet Foods & Beverage JSC លោក Steve Pham បានឱ្យដឹងថា «យើងពិតជារំភើបណាស់ដែលបានចូលរួមព្រឹត្តិការណ៍ THAIFEX- ANUGA ASIA នៅឆ្នាំនេះ ព្រោះវាអនុញ្ញាតឱ្យយើងបង្ហាញផលិតផលរបស់យើងទៅកាន់អតិថិជនថ្មីជុំវិញពិភពលោក។ ឆ្នាំនេះយើងបានទាក់ទាញអតិថិជនថ្មីចំនួន ៨ នាក់ មកពីអាហ្វ្រិកខាងលិច អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបានបញ្ជាទិញផលិតផលចំនួន ២៥ កុងតឺន័រ មានតម្លៃដល់ទៅ ៥០០,០០០ ដុល្លារ។ យើងបន្តឃើញការចាប់អារម្មណ៍កាន់តែច្រើនឡើងពីអ្នកដឹកនាំថ្មីៗ ហើយរំពឹងថា លទ្ធផលអាចល្អលើសពីកិច្ចព្រមព្រៀងនេះទៅទៀត»។

លោក Antonio Carlos di Gaspero នាយកគណនេយ្យនៃ WTS Trade បាននិយាយថា «យើងបានមក THAIFEX – AUGA ASIA ជាមួយនឹងការផ្តោតលើ panettone (នំបុ័ងអ៊ីតាលីបែបបុរាណ) ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺថា បែរជាមានការចាប់អារម្មណ៍យ៉ាងច្រើននៅក្នុងអាហារប្រូតេអ៊ីនប្រេស៊ីលរួមមាន ត្រី សាច់ជ្រូក និងសាច់គោទៅវិញ។ រហូតមកដល់ពេលនេះ យើងមានទំនាក់ទំនងដ៏រឹងមាំចំនួន៦ជាមួយនឹងក្រុមហ៊ុនឈានមុខគេមកពីប្រទេសម៉ាល់ឌីវ ជប៉ុន ហ្វីលីពីន និងបណ្តាញផ្សារទំនើបដ៏ធំមួយនៅក្នុងប្រទេសថៃ។ មួយក្នុងចំណោមនោះជោគជ័យលើកិច្ចព្រមព្រៀងមួយតម្លៃ ៤៥,០០០ ដុល្លារ រួចទៅហើយ។»

សន្ទុះដ៏ខ្លាំងក្លានោះគឺ កម្មវិធីបេសកកម្មពាណិជ្ជកម្ម និងកម្មវិធីជួយសម្រួលពាណិជ្ជករ ដែលបាននាំអ្នកប្រឡូកលើវិស័យចំណីអាហារនិងភេសជ្ជៈ ទាំងអ្នកថ្មី និងអ្នកមានបទពិសោធន៍ ជាពិសេសបុគ្គលសំខាន់អាចសម្រេចចិត្តបាន ជាង ២១១៧នាក់ មកពីជាង ៤០ ប្រទេស/តំបន់ មកជួបជុំគ្នាសម្រាប់កិច្ចប្រជុំដែលគ្រោងទុកមុន។ ភាគច្រើននៃអ្នកទាំងនោះសុទ្ធសឹងតែជាអ្នកចូលរួមជាលើកដំបូងមកពីឥណ្ឌូចិន។ ការប្រជុំទាំងនេះត្រូវបានរៀបចំយ៉ាងពិសេសពីអ្នករៀបចំកម្មវិធី ដើម្បីលើកកម្ពស់ជំនួប និងជំរុញឱ្យមានលទ្ធផលកាន់តែប្រសើរ។

បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី Anni Brownjohn នាយក​គ្រប់គ្រង​ក្រុមហ៊ុន Ozganics Australia ដែល​ជា​អ្នក​តាំង​ពិព័រណ៍​លើក​ដំបូង​នៅ THAIFEX – AUGA ASIA បានឱ្យដឹងថា លោកស្រីពិតជារំភើបណាស់ដែលបានមក THAIFEX – AUGA ASIA ព្រោះទីនេះភ្ជាប់ពាណិជ្ជករឱ្យត្រូវជាមួយដៃគូរកស៊ីល្អ ស្របតាមគុណតម្លៃស្នូល ជុំវិញនិរន្តរភាព អាហារសរីរាង្គ និងសុខភាពល្អ។ ពិព័រណ៍ពាណិជ្ជកម្មនេះអនុញ្ញាតឱ្យបង្កើតមិត្តភាព និងទំនាក់ទំនងដ៏ជិតស្និទ្ធ ដើម្បីទៅដល់គោលដៅអតិថិជនដែលមានគុណតម្លៃដូចគ្នា ក្នុងការដំណើរការអាជីវកម្មប្រកបដោយនិរន្តរភាព កាន់តែច្រើន»។

ក្រុមហ៊ុនមួយចំនួនបានជ្រើសរើស THAIFEX – ANUGA ASIA ក្នុងចេតនាតាំងបង្ហាញផលិតផលចេញថ្មី ព្រោះថា គោលបំណងនៃកម្មវិធីតាំងពិព័រណ៌នេះគឺផ្តោតយ៉ាងខ្លាំងទៅលើអនាគតនៃម្ហូបអាហារ។

លោកស្រី Kelly Eng នាយកផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Morning Arch បាននិយាយថា «យើងបានជ្រើសរើសបង្ហាញផលិតផល Pro+inMee ដែលជាមីមានប្រូតេអ៊ីនខ្ពស់បង្កើតដោយគ្រឿងផ្សំអាហារទំនើប ក្នុងកម្មវិធី THAIFEX – ANUGA ASIA ព្រោះថា នេះជាវេទិកាដ៏ល្អផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញដែលកំពុងស្វែងរកអាហារមានការច្នៃប្រឌិត គិតគូដល់មុខងារសុខភាព។ លើសពីនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងជួរអាហាររបស់យើង រួមទាំងកិច្ចព្រមព្រៀងដ៏ធំជាមួយក្រុមហ៊ុនកំពូលពីអាល្លឺម៉ង់។ កាន់តែពិសេស ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ tasteInnovation ដែលធ្វើឱ្យការបង្ហាញខ្លួនលើកដំបូងនេះកាន់តែមានន័យថែមទៀត។»

នៅក្នុងកម្មវិធី Future Food Experience+ មានវាគ្មិនចំនួន ៧៤ នាក់ ដឹកនាំកិច្ចពិភាក្សាចំនួន ២៧។ វគ្គដែលមានអ្នកចូលរួមច្រើន គឺសិក្សាអំពីប្រធានបទដូចជា ភាពជឿនលឿននៃអាហារូបត្ថម្ភ ដំណើរការប្រកបដោយនិរន្តរភាព ការច្នៃប្រឌិតបច្ចេកវិទ្យាស៊ីជម្រៅ និងនិន្នាការអាហារនិងភេសជ្ជៈ សរុបចំនួន ៤៩៦៦ នាក់ ។

THAIFEX – ANUGA ASIA មិនត្រឹមតែអនុញ្ញាតឱ្យបង្ហាញផលិតផលទៅកាន់អ្នកទិញដែលមានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសស្វែងយល់អំពីនិន្នាការចុងក្រោយបំផុតដែលជំរុញទីផ្សារពិភពលោកនៅកម្មវិធី Future Food Experience+ ផងដែរ។ អ្នកចូលរួមពិតជាទទួលបានព័ត៌មានល្អៗពីអ្នកដឹកនាំនិងពោរពេញដោយបទពិសោធន៍ក្នុងវិស័យនេះ រួមទាំងអ្នកសិក្សាផ្ទាល់លើទីផ្សារផ្អែកលើមតិរបស់អ្នកប្រើប្រាស់ជាក់ស្តែង ហើយវាពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ម្ចាស់ផលិតផល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត Asli Zulig ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន Pacha។

ការប្រកួតធ្វើម្ហូប Thailand Ultimate Chef Challenge (TUCC) លើកទី ១១ គាំទ្រដោយសមាគមពិភពលោកនៃសង្គមចុងភៅ(WACS) រកឃើញអ្នកមានទេពកោសល្យអាជីពចំនួន ៤៥២នាក់ ហើយនិស្សិតសាកលវិទ្យាល័យមកពីប្រទេសផ្សេងៗជាក់ស្តែង ប៉ាគីស្ថាន អាចឆក់់ឱកាសនេះយកវិញ្ញាបនប័ត្រពី WACS ដោយបង្ហាញថាកម្មវិធី THAIFEX – AUGA ASIA គឺលើសពីបទពិសោធន៍អាហារ និងស្វែងរកអនាគតចុងភៅដ៏ពូកែ។

លោក Natthapol Khunyodying មកពីសមាគមចុងភៅនៅឈៀងម៉ៃ បាននិយាយថា នេះគឺជាលើកទី៤ ក្នុងការប្រកួតធ្វើម្ហូប Thailand Ultimate Chef Challenge របស់លោក។ ប្រកួតលើកដំបូងមិនមានបានរង្វាន់មេដាយអីទាំងអស់ ប៉ុន្តែលោកបានហ្វឹកហាត់យ៉ាងជាប់លាប់ ហើយទីបំផុតលើកនេះក៏ទទួលបានរង្វាន់មួយចំនួន។ រង្វាន់នេះគឺលើសពីការទទួលស្គាល់ទៅទៀត ព្រោះនេះជាភស្តុតាងបញ្ជាក់ពីសមត្ថភាព។ មិនត្រឹមប៉ុណ្ណឹង វាឆ្លុះបញ្ចាំងពីការរីកចម្រើនផ្ទាល់ខ្លួន និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងដំណើរអាជីពចុងភៅរបស់លោក។

THAIFEX – ANUGA ASIA ឆ្នាំក្រោយ នឹងត្រលប់មកវិញនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦ កាន់តែធំជាងមុន កាន់តែប្រសើរជាងមុន និងឡូយជាងមុន មានបន្ថែមសាលមួយទៀត  ជួយរំលេចលើការច្នៃប្រឌិត និន្នាការពាណិជ្ជកម្ម វឌ្ឍនភាពវិស័យម្ហូបអាហារនិងភេសជ្ជៈនៅអាស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៦ វិនាទី មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ៥ នាទីutes មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ហៅការ​​ប្រើ​ម៉ាស៊ីន​ចុះ​ហត្ថលេខា​របស់​ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយ​​ប្រវត្តិសាស្រ្ត​

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​លោក ពូទីន បញ្ជា លោក Shoigu ទៅ​ទស្សនកិច្ច​​កូរ៉េខាងជើង ក្រោយអ៊ុយ​ក្រែន​ប្រើដ្រូន​វាយប្រហារ​​​​​​​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៤ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម