ព័ត៌មានជាតិ
រយៈពេល៤ខែនេះខ្យល់កន្ត្រាក់បណ្តាលឲ្យមនុស្សស្លាប់និងរបួស៩នាក់និងបំផ្លាញផ្ទះជាង១៥០០ខ្នង
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថានៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន៦១លើកបណ្តាលឲ្យរលំផ្ទះនិងខូចខាតធ្ងន់ធ្ងរចំនួន២០៩ខ្នងរបើកដំបូលផ្ទះចំនួន១៣២០ខ្នង សាលារៀនចំនួន១០ខ្នងអគាររដ្ឋបាលចំនួន៥ស្លាប់មនុស្ស១នាក់និងរបួសចំនួន៨នាក់។

ក្នុងចំណោមករណីខ្យល់កន្ត្រាក់ចំនួន៦១លើកនោះកើតឡើងច្រើននៅខែមេសាដែលមានរហូតដល់ចំនួន៤៤លើកនៅមូលដ្ឋានខេត្តចំនួន១៨រួមមានខេត្តតាកែវ កណ្ដាល កំពង់ស្ពឺ ស្វាយរៀងមណ្ឌលគីរី កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ កោះកុង រតនគិរី ក្រចេះ កំពង់ចាមនិងកំពង់ធំដែលបានបណ្តាលឱ្យផ្ទះរលំនិងខូចខាតធ្ងន់ធ្ងរចំនួន ១៩៣ខ្នងរបើកដំបូលផ្ទះនិងខូចខាតមធ្យមចំនួន៨៧៣ខ្នង ខូចខាតតូបលក់ដូរ៦០តូប កុដិលោកចំនួន៤ ឃ្លាំងស្តុកកសិផល១ រោងម៉ាស៊ីនកិនស្រូវ១ អគាររោងចក្រ១ អគារដ្ឋបាល៣ បាក់រលំអង់តែនវិទ្យុទាក់ទងនគរបាល១និងស្លាប់១នាក់និងរបួសចំនួន៥នាក់។

ចំនួនគ្រោះថ្នាក់នេះបើប្រៀបធៀបទៅនឹងរយៈពេល៤ខែដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថាមានការថយចុះគួរឲ្យគត់សម្គាល់។
បើតាមរបាយការណ៍៤ខែឆ្នាំ២០២០ មានបាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន៧៦លើកបណ្តាលឲ្យរលំផ្ទះចំនួន៥៣២ខ្នងរបើកដំបូលផ្ទះចំនួន២៩៤១ខ្នងសាលារៀន២១ខ្នង អគាររដ្ឋបាលចំនួន១៦កន្លែងមនុស្សស្លាប់២នាក់និងរបួស២៩នាក់៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


