Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាបសម្រេចបិទផ្សារសាមគ្គី ជាបណ្ដោះអាសន្ន

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង​សៀមរាប ជាបណ្ដោះអាសន្ន​ចាប់ពីថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០២១ នេះ រហូតមានការជូន​ដំណឹង​ជាថ្មី បន្ទាប់ពីរកឃើញអាជីវករជាអ្នកលក់​កាហ្វេ​ម្នាក់មានវិជ្ជមានកូវីដ-១៩។

រដ្ឋបាលខេត្តបានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែឧសភា រដ្ឋបាលបាលខេត្តបានរកឃើញអ្នកវិជ្ជមាន​កូ វីដ-១៩ ថ្មី ចំនួន៣នាក់ និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោម​អ្នកមានកូវីដទាំង៣នាក់នេះ មានម្នាក់មានឈ្មោះ ស៊ុំ សុធា ភេទស្រី អាយុ៥០ឆ្នាំ​ មានអាសយដ្ឋាន​នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជាអាជីវករលក់​កាហ្វេ​យីហោ ឩម៉ា កាហ្វេរ នៅ​ប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូល ជាបណ្ដោះ​អាសន្ន​ក្នុង​បរិវេណ​ផ្សារសាមគ្គី ចាប់ពីថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០២១នេះ រហូតមានការជូនដំណឹង​ជាថ្មីឡើយវិញ។

រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយ​ប្រ​យោល​ជាមួយអ្នកជំងឺកូវីដ-១៩ ឬធ្លាប់ចូលទិញ​កាហ្វេ​ពីទីតាំងខាងលើ ឬធ្លាប់ចេញចូលផ្សារ​សាមគ្គី ចាប់បីថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កនៅតាមផ្ទះ​ក្នុងក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម