ព័ត៌មានជាតិ
ចាប់ជនជាតិចិនតៃវ៉ាន់ ៧ នាក់ វៀតណាមម្នាក់ រឹបអូសអាវុធវែងខ្លី ៦ដើម គ្រឿងញៀន ១ គីឡូ
ភ្នំពេញ ៖ សមត្តកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១ នេះ បានចាប់បញ្ជូនជនជាតិចិនតៃវ៉ាន់ចំនួន៧ នាក់ និងស្ត្រីជនជាតិវៀតណាមម្នាក់មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់នូវសារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់។

បើតាមប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យទាំង៨ នាក់នោះ ត្រូវបានសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយអាជ្ញាធរមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបចំនួន២ គោលដៅ ពោលគឺគោលដៅទី១ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ នឹងក្នុងបុរីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ជាជនជាតិចិនតៃវ៉ាន់ និងចាបយកវត្ថុតាងសារធាតុញៀនប្រភេទ(កេតាមីន) ទម្ងន់ប្រមាណ ១ គីឡូក្រាម ។
គោលដៅទី២ នៅថ្ងៃដដែល សមត្តកិច្ចបានឆ្មក់ចូលបង្ក្រាប នៅចំណុចគោលដៅរីហ្សតឈ្មោះ សមាធិឡេក ភូមិច្រេស សង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៦ នាក់ និងមានជនជាតិវៀតណាមម្នាក់ រួមទាំងចាប់យកវត្ថុតាងថ្នាំញៀនមួយចំនួន ដោយក្រុមជនសង្ស័យបានដឹងខ្លួនមុន នឹងបានចាក់គ្រឿងញៀនចូលក្នុងទឹកបឹងចោល ដើម្បីបំបាត់ដាន។

ទោះជាយ៉ាងជាក្តី សមត្តកិច្ចក៏បានធ្វើការដកហូតនូវអាវុធខ្លីប្រមាណចំនួន៦ដើម រថយន្ត១គ្រឿង ជញ្ជីងថ្លឹង១ បង់កាំភ្លើងអាកា កាំភ្លើងអាកា ៤៧ កាលីបឌូ មួយដើម កាំភ្លើងខ្លី៤ដើម គ្រាប់អាកាជាង២០០គ្រាប់ និងគ្រាប់កាំភ្លើងខ្លីមួយចំនួនធំទៀត ។
សំណុំរឿងរក្សាទុក ដឹកជញ្ជូន ជួញដូរ នឹងប្រើប្រាស់នូវសារធាតុញៀន នឹងកាន់កាប់អាវុធដោយខុសច្បាប់ពីសំណាក់ជនឧក្រិដ្ឋទាំង៨ នាក់នេះ បានស្ថិតនៅក្នុងការចាត់ការរបស់ លោក សិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការសាកសួរ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


