ព័ត៌មានជាតិ
ប្រទេសអ្នកមាន G7 នឹងបរិច្ចាគវ៉ាក់សាំង១ពាន់លានដូសដល់ប្រទេសខ្វះខាត
ប្រទេសអ្នកមានទាំង៧ G7 នឹងបរិច្ចាគវ៉ាក់សាំងការពារកូវីដ-១៩ចំនួន១ពាន់លានដូសដល់ប្រទេសខ្វះខាតដែលដំណឹងនេះចេញពីកិច្ចប្រជុំកំពូលប្រទេសទាំង៧នៅថ្ងៃសុក្រ ទី១១ ខែមិថុនានេះ។
ប៉ុន្មានម៉ោង បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានប្តេជ្ញាបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន៥០០លានដូស លោកនាយករដ្ឋមន្ត្រីអង់គ្លេស Johnson ក៏បានប្រាប់ថា អង់គ្លេសក៏នឹងបរិច្ចាគវ៉ាក់សាំងយ៉ាងហោចណាស់១០០លានដូសដល់ប្រទេសខ្វះខាតដែរ។

លោក Johnson បានអំពាវនាវឲ្យមេដឹកនាំប្រទេសអ្នកមាន G7 ដែលចូលរួមកិច្ចប្រជុំកំពូលបរិច្ចាគវ៉ាក់សាំងដល់ពិភពលោកឲ្យបានគ្រប់ទាំងអស់ត្រឹមបំណាច់ឆ្នាំ២០២២ ហើយក្រុមប្រទេសទាំងនេះរំពឹងថា នឹងបរិច្ចាគវ៉ាក់សាំងចំនួន១ពាន់លានដូសដែលនឹងត្រូវបានប្រកាសឲ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃនៅចក្រភពអង់គ្លេស។
ក្រុមយុទ្ធនាការណ៍ផ្សព្វផ្សាយស្វែងរកវ៉ាក់សាំងមួយចំនួនបានថ្កោលទោសចំពោះផែនការនេះថាជាការធ្លាក់ចុះ ខណៈអង្គការ Oxfam បានប៉ាន់ស្មានថា មនុស្សជិត៤ពាន់លាននាក់នឹងពឹងផ្អែកលើវ៉ាក់សាំងរបស់គម្រោង COVAX ដែលជាកម្មវិធីចែកវ៉ាក់សាំងទៅបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
យោងតាមសេចក្តីប្រកាសដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោក Johnson នឹងលើកឡើងនៅថ្ងៃសុក្រនេះថា ៖«ជាលទ្ធផលនៃការទទួលបានជោគជ័យពីកម្មវិធីចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស ឥឡូវនេះយើងស្ថិតនៅលើគោលជំហរដើម្បីចែករំលែកវ៉ាក់សាំងរបស់យើងដែលលើសដល់ប្រទេសដែលត្រូវការ។ ធ្វើបានដូច្នេះ យើងនឹងបោះជំហានទៅមុខយ៉ាងធំដើម្បីកម្ចាត់កូវីដ-១៩»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


