ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង លើកទឹកចិត្តដល់ពលរដ្ឋបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ឡើងវិញ
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូបបន្តចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ ឡើងវិញ ដើម្បីការពារជាមុននូវការឈឺធ្ងន់ដែលបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសប្រភេទ ជិអិន ១(JN.1)។

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី ០៨ ទិវាជាតិ នៃការចងចាំ (ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ១៩៧៩) នៅវត្តជោត្តញ្ញាណ ក្នុងក្រុងខេមរភូមិន្ទ លោកស្រី មិថុនា ភូថង បានបង្ហាញក្តីបារម្ភជាថ្មី នៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទជិអិន។

ដើម្បីការពារប្រសើរជាការព្យាបាល លោកស្រីអភិបាលខេត្តកោះកុង បានអំពាវនាវលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវទៅចូលរួមចាក់វ៉ាក់សាំងបង្ការការពារឡើងវិញនៅតាមទីតាំងដែលមន្ទីរសុខាភិបាលរៀបចំទុកក្នុងមូលដ្ឋាន។

បញ្ហានេះដែរ លោកស្រី មិថុនា ភូថង ស្នើពលរដ្ឋទាំងអស់ការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយពាក់ម៉ាស់ជាប្រចាំដែលមានមនុស្សច្រើន លាងសម្អាតដៃឱ្យបានញឹកញាប់ ករណីមានអាការក្តៅខ្លួន ផ្តាសាយ ត្រូវពាក់ម៉ាស់ ដើម្បីទប់ស្កាត់ឆ្លងទៅអ្នកដទៃ។

កាលពីថ្ងៃទី ១៧ ខែឧសភា ថ្មីៗនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដាស់តឿនឱ្យពលរដ្ឋទាំងអស់ ពិសេសក្រុមងាយរងគ្រោះ ដូចជា មនុស្សចាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកមានប្រព័ន្ធការពារខ្សោយ ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទភីហ្វាយហ្សឺ( Pfizer) នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស ចាប់ពីពេលនេះតទៅ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ដដែល បានចាត់ទុកថា នេះជាវិធានការបង្ការនៅចំពោះមុខ ស្របពេលដែលវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ JN.1 កំពុងធ្វើចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងតាមតំបន់ជាច្រើននៅលើពិភពលោក៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


