Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនជប៉ុន Yamato Green មានបំណងផលិតត្រសក់ផ្អែម និងផ្លែប៊ឺដើម្បីនាំចេញទៅជប៉ុន

បានផុស

នៅ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានទទួលជួបលោក នាយកក្រុមហ៊ុន Yamato Green ក្រៅផ្លូវការនៅទៅស្តីការក្រសួង។

ជំនួបពិភាក្សាដែលមានលក្ខណមិត្តភាព និងសហប្រតិបត្តិការភាពជាដៃគូវិនិយោគដើម្បីអភិវឌ្ឍន៍វិស័យសាកវប្បកម្ម (ដំណាំបន្លែ) នេះបានលើកយកប្រធានបទសំខាន់ៗដែលភាគីទាំងពីរឯកភាព និងមានឆន្ទ:រួមគ្នាថាត្រូវធ្វើការអភិវឌ្ឍក្នុងទិសដៅទី១-បង្កើនផលិតភាពផលិតកម្ម និងទី២-គឺការនាំចេញត្រសក់ផ្អែមជប៉ុន និងផ្លែប៊ឺ ដែលសមស្របទៅតាមស្ថានភាពភូមិសាស្រ្ត អាកាសធាតុស្រុកខ្មែរ លក្ខខណអំណោយផល និងសេចក្តីត្រូវការទីផ្សារជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបានលើកយកប្រធានបទនេះមកពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តីលក្ខណស៊ីជម្រៅ សម្រាប់អនាគតក្រុមហ៊ុនមានបំណងផលិតត្រសក់ផ្អែម (ផ្លែមេឡុង) តាមស្តង់ដារជប៉ុនដើម្បីនាំចេញ ដោយសហការជាមួយដៃគូក្នុងការផ្តល់ពូជ ជី និងបច្ចេកទេសដាំ ធ្វើយ៉ាងណាទទួលបានផលមានគុណភាព (កម្រិតផ្អែមខ្ពស់) ដូចផលិតផលដាំនៅប្រទេសជប៉ុន ហើយគម្រោងនេះក្រុនហ៊ុនកំពុងដាំសាកល្បងនៅខេត្តបាត់ដំបង។

ផ្លែឈើថ្មីមួយទៀតដែលប្រជាជនជប៉ុនពេញនិយមគឺផ្លែប៊ឺ (Avocado) ក្រុមហ៊ុនយល់ឃើញថាកម្ពុជាមានសក្តានុពលផលិត ប៉ុន្តែបច្ចេកទេសទាំងការដាំដុះ បង្កាត់ពូជ និងរក្សាទុកនៅមានកម្រិត។ ហេតុផលនេះ អនាគតក្រុមហ៊ុននឹងធ្វើការសិក្សាស្រាវជ្រាវបង្កាត់វាជាមួយស្វាយដើម្បីកាត់បន្ថយអាយុផលិតកម្ម (ឆាប់បានផល) ធន់នឹងអាកាសធាតុ ជំងឹ ជាពិសេសផ្តល់ផលបានគ្រប់រដូវ។ ព្រមជាមួយគ្នាក្រុមហ៊ុននឹងសិក្សាអំពីលទ្ធភាពរក្សាទុកផ្លែវា ក្នុងទូត្រជាក់ដោយរក្សាបាននូវគុណភាព បំណងរក្សានិរន្តរភាពនៃការផ្គត់ផ្គង់ទីផ្សារឲ្យបានពេញមួយឆ្នាំ។

ប្រធានបទនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងបង្ហាញពីឆន្ទ:គាំទ្រ ព្រោះជាប្រភេទដំណាំថ្មី បច្ចេលទេសថ្មី និងពេញនិយមសម្រាប់ទីផ្សារជប៉ុន។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្មធ្វើការស្រាវជ្រាវនៅក្នុងស្ថានីយរបស់ក្រសួងផ្ទាល់នៅខេត្តរតនគីរី ហើយលទ្ធផលនៃការពិសោធន៍អាចធ្វើការផ្សព្វផ្សាយជូនកសិករនៅតំបន់ខ្ពង់រាប (រតនគីរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង) ធ្វើការសហការជាមួយក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ ហើយគម្រោងនេះ គួរចាប់ផ្តើមអនុវត្តបន្ទាន់កាន់តែល្អ។

លើសពីនេះ លោករដ្ឋមន្រ្តីបានផ្ញើក្តីសង្ឃឹមលើក្រុមហ៊ុន ថានឹងពិនិត្យលទ្ធភាពដើម្បីសម្រេចឲ្យបាននូវក្តីបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការនាំចេញកសិផលកម្ពុជា រួមចំណែកលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកែច្នៃ ប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុក បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ និងពង្រឹងសេដ្ឋកិច្ចគ្រួសារ។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម