Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ក្រុម​បង្ហោះ​ម៉ូតូ​អាធិបតេយ្យ​យក​មក​អប់រំ

បានផុស

នៅ

​​ក្រុម​ក្មេង​ទំនើង​ចំនួន​៨​នាក់​ត្រ​វ​បាន​សមត្ថកិច្ច​ខ្លួន​ខណៈ​ក្រុម​នេះ​បានធ្វើ​សកម្មភាព​អនាធិបតេយ្យ​ជា​បន្តបន្ទាប់ តាមរយៈ​ការ​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។​

នគរបាល​បាន​ស្រុក​ថ្មគោល​ប្រាប់​ឲ្យ​ដឹងថា ​ការបង្ក្រាប​ទប់ស្កាត់​នេះ​ធ្វើឡើង​នៅត្រង់ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិតនៅ​ក្នុងភូមិតា​សី​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​ ហើយ​ការបង្ក្រាប​នេះ​ធ្វើឡើង​ស្របតាម​សេចក្តីរាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ផងដែរ​ ដោយសា​បង្ក​ការរំខាន​និង​ការភ័យខ្លាច​ដល់​ពលរ​ដ្ឋ​ផ្សេងទៀត​ស្ទើរ​រៀងរាល់ថ្ងៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​បង្ក្រាប​ខាងលើ​ កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ក្មេងប្រុស​ទំនើង​ចំនួន​៨​នាក់​ រួម​នឹង​ដកហូត​វត្ថុតាង​ម៉ូតូ​ដែល​ក្រុម​ក្មេង​ទាំងអស់ជិះ​ធ្វើ​សកម្មភាព​បាន​ចំនួន​៥​គ្រឿង​ផងដែរ​។​

ក្រោយ​ឃាត់ខ្លួន​នគរបាល​មូលដ្ឋាន​ស្រុក​ថ្មគោល​បាន​ណែនាំ​អប់រំ​ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​បន្តទៀត​ និង​បាន​អញ្ជើញ​អាណា​ព្យាបាល​ទាំងអស់​ឲ្យ​មក​ទទួល​ក្រុម​ក្មេង​ខាងលើ​ដើម្បី​អប់រំ​បន្ត​នៅ​ផ្ទះរៀងៗ​ខ្លួន​បន្ថែមទៀត​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម