Connect with us

ព័ត៌មានជាតិ

ចិញ្ចឹមបង្កងអូស្ត្រាលី លក់​ជា​កូន​ក៏​បាន បើ​លក់​ជា​មេ​​ធំៗ​មួយ​គីឡូតម្លៃ ២០ ទៅ ២៥ ដុល្លារ

បានផុស

នៅ

ខេត្តបាត់ដំបង៖ បង្កងអូស្ត្រាលី គឺជាប្រភេទបង្កងទឹកសាបម៉្យាង ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមសាកល្បងចិញ្ចឹមជាលក្ខណ:គ្រួសារនៅក្នុងរដូវកូវីដ-១៩ ដែលកំពុងរាតត្បាត។

យុវជន​នាង សូលី រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានចាប់ផ្តើមសាកល្បង​ចាប់យកមុខរបរនេះ​ដំបូង ដោយសារតែបានសិក្សាពីអ្នកជំនាញ មានបទពិសោធន៍ និងដោយសារបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន​វ័យ​ក្មេង​នេះ​ប្រាប់​ថា ពពួកបង្កងអូស្ត្រាលីនេះ គឺគេចិញ្ចឹមក្នុងអាងបេតុងក៏បាន និងអាចចិញ្ចឹមក្នុងអាងថង់ផ្លាស្ទិកក៏បានដែរ ដោយប្រើរយ:ពេលពី៣ខែ ទៅ៤ខែ គឺបង្កងចាប់ផ្តើមពងហើយ ដោយក្នុងមេមួយក្បាល អាចបង្កើតកូនបានចាប់ពី ១០០ ទៅ ២០០ ក្បាល ។

បើ​តាម​យុវជន​រូប​នេះ ការលក់ចេញភាគច្រើនគឺ​ចិញ្ចឹមលក់កូន ដោយគិតទៅតាមទំហំនៃដងខ្លួន បើកូនបង្កងមានប្រវែងពី២ ទៅ៣ សង់ទីម៉ែត្រ ១ក្បាល តម្លៃ៥០០ ទៅ ៧០០ រៀល បើទំហំពី៤ ទៅ ៥ សង់ទីម៉ែត្រ ១​ក្បាល​តម្លៃពី ៨០០ ទៅ១០០០ រៀល តែបើពួកបង្កង មេឈ្មោល ដែលធំៗ ក្នុង១គីឡូក្រាម តម្លៃអាចបាន២០ ទៅ ២៥ ដុល្លារ។

បច្ចុប្បន្នម្ចាស់​ចិញ្ចឹម​បង្កង​នេះ​មានអាងថ្ម និងអាងផ្លាស្ទិកចំនួន៣ ហើយក៏មានកូនបង្កងជិតពាន់ក្បាលដែរ ដោយសព្វថ្ងៃកំពុងឆាយដីដើម្បីពង្រីកនិងបន្ថែមអាងមួយចំនួនទៀត៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម