ព័ត៌មានជាតិ
ក្តៅៗ ក្រសួងសាធារណការបំភ្លឺជុំវិញសំណង់ស្ពានអាកាសថ្មើរជើងលើកំណាត់ផ្លូវជាតិលេខ ៣ ម្តុំផ្សារត្រាំខ្នារ
ក្រោយមានការរិះគន់ពីសំណង់ស្ពានអាកាសថ្មើរជើងលើកំណាត់ផ្លូវជាតិលេខ ៣ សណ្តូកចុះវែង មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបំភ្លឺជុំវិញបច្ចេកទេសក្នុងការសាងសង់ស្ពានអាកាសនេះគឺបានគិតគូរយ៉ាងល្អិតល្អន់លើប្រយោជន៍សម្រាប់អ្នកដំណើរដើរឆ្លងកាត់។


លោក ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានប្រាប់កម្ពុជាថ្មីនៅមុននេះបន្តិច ដោយលើក ៤ ចំណុចលើបច្ចេកទេសនៃគំនិតឌីហ្សាញនៃសំណង់ស្ពានថ្មើរជើងនេះ។
១. សម្រាប់ក្មេងៗ និងមនុស្សចាស់ជរាឆ្លងកាត់ មិនពិបាក មិនហត់
២. អាចអូស ឬរុញទំនិញតិចតួចឆ្លងកាត់បាន
៣. អាចស្រួលអូសឬរុញបងប្អូនជនពិការឆ្លងកាត់បាន
៤. ការលាតត្រដាងជើងស្ពានឱ្យវែង គឺប្រើប្រាស់តែដីចំណីផ្លូវ មិនប៉ះពាល់ដីប្រជាពលរដ្ឋ
បើតាមការបញ្ជាក់បន្ថែមរបស់មន្រ្តីរូបនេះ ការសាងសង់ស្ពានអាកាសថ្មើរជើងនៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារត្រាំខ្នារ ដែលស្ថិតនៅចន្លោះរវាងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដើម្បីឲ្យពលរដ្ឋងាយស្រួលឆ្លងកាត់ កាត់បន្ថយការដើរឆ្លងផ្លូវនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ ដោយសារនៅត្រង់ការដ្ឋានស្ពាននេះ ជាទីប្រជុំជនដែលមានពលរដ្ឋធ្វើដំណើរចេញចូលច្រើន។
ស្ពានអាកាសថ្មើរជើងនេះ សាងសង់ឡើងស្របការដ្ឋានផ្លូវជាតិលេខ ៣ ដែលកំពុងស្ថាបនាសម្រេចស្ទើរតែ ១០០ ភាគរយ។ ដោយឡែកការដ្ឋានស្ពានថ្មើរជើងនេះ គ្រោងដាក់ឲ្យដំណើការក្នុងពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


