ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ពេលក្រោយ អ្នកចង់ចាក់វ៉ាក់សាំងត្រូវតែដាក់ពាក្យស្នើសុំចាក់ និងបញ្ជាក់ពីមូលហេតុ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នាព្រឹកនេះថា បន្តិចទៀតនេះ ការចាក់វ៉ាក់សាំងនៅភ្នំពេញ នឹងបញ្ចប់ហើយ ដូច្នេះពេលក្រោយ អ្នកដែលចង់ចាក់វ៉ាក់សាំង គឺត្រូវតែដាក់ពាក្យសុំចាក់ ហើយបញ្ជាក់ពីមូលហេតុផ្សេងៗ ដូចជាអាក់ខានដោយសារជាប់ចត្តាឡីស័ក ឬកើតជំងឺកូវីដ-១៩ជាដើម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា បើអ្នកណាមិនបានមកទទួលការចាក់វ៉ាក់សាំងជឿតាមការញុះញង់របស់អ្នកដទៃ ហើយបើចង់ចាក់វិញ មានតែត្រូវចាំរហូតដល់ឆ្នាំ២០២៣ ពេលមានវ៉ាក់សាំងបន្តទៀត ហើយសម្តេចនឹងឱ្យគោលការណ៍មួយលើបញ្ហានេះ។
សម្តេចបញ្ជាក់ថា៖ “បើអ្នកឯងនៅទីហ្នឹង ហើយជឿតាមការញុះញង់របស់អ្នកដទៃ ចឹងសុំចាំឆ្នាំ២០២៣ចាំចាក់ ខ្ញុំនឹងឱ្យគោលការណ៍ហ្នឹងមួយ ហើយជឿទៅ ចាក់វ៉ាក់សាំងចិនទៅងាប់ ជឿទៅ។ ហើយអ្វីដែលអ្នកឯងជឿគេនោះ តើមានប្រយោជន៍ដែរទេ?”។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា មកដល់ពេលនេះ ប្រជាជនពួកគាត់ដឹងអស់ហើយ គាត់មកចាក់លើសផែនការទៀតផង។

សម្តេចប្រមុខរាជរដ្ឋាភិបាលលើកឡើងដែរថា ការចាក់វ៉ាក់សាំងនេះ ពេទ្យទាហានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដែលចាក់បានរហូតជាង២លាននាក់។ សម្តេចថា មានប្រទេសមួយនោះ ទទួលបានវ៉ាក់សាំងហួសកាលបរិច្ឆេទប្រើប្រាស់ ហើយអង្គការសុខភាពពិភពលោក បែរជាឱ្យចាក់វ៉ាក់សាំងនោះទៀត។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា សេចក្តីត្រូវការរបស់យើង គឺត្រូវចាក់វ៉ាក់សាំងយ៉ាងណាឱ្យបាន៥ ទៅ៦លាននាក់នៅទីប្រជុំជន ដូច្នេះពេលវ៉ាក់សាំងមកដល់កម្ពុជាភ្លាមត្រូវរៀបចំផែនការភ្លាម។ សម្តេចបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកក្កដា ខាងមុខនេះ វ៉ាក់សាំងនឹងមកដល់១លានដូស ហើយថ្ងៃទី១០ នឹងមកដល់៤លានដុះបន្ថែមទៀត ដូច្នេះនឹងរុញឱ្យក្រុមគ្រូពេទ្យចាក់ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ សម្ដេចក៏បានអរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមសហការលើបញ្ហានេះផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


