ព័ត៌មានជាតិ
គម្រោងដេញថ្លៃឃុំ សង្កាត់ ចំនួន៣កន្លែង ក្នុងខេត្តតាកែវ រងការសង្ស័យ
គម្រោងដេញថ្លៃអភិវឌ្ឍឃុំ សង្កាត់ ៣កន្លែង នៅស្រុក២ផ្សេងគ្នាក្នុងខេត្តតាកែវ ត្រូវបានមហាជនមើលឃើញថា ជាការស៊ុមគ្រលុំគ្នារវាងក្រុមហ៊ុន និងក្រុមហ៊ុន ដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន។
សកម្មភាពដែលនាំឲ្យមានការសង្ស័យទាំងនោះ គឺដោយសារតែក្រុមហ៊ុនជាច្រើនដែលទៅចូលរួមដេញថ្លៃបានត្រឹមឈរកាន់ក្រដាស់សំណើរដេញថ្លៃក្បែរៗបរិវេណសាលាឃុំប៉ុណ្ណោះ និងមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ។

លោក ស៊ុំ ចាន់ ដែលដេញបានសម្រាប់ការស្ថាបនាផ្លូវគ្រោះមួយខ្សែមានប្រវែជាង៤០០ម៉ែត្រនៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងភ្លាមៗបន្ទាប់ពីការដេញថ្លៃបានបញ្ចប់ ដោយលោកបញ្ជាក់ថា គ្មានការចរចារគ្នាជាមុនជាមួយក្រុមហ៊ុន ដែលមកនោះឡើយហើយរឿងដាក់ ឬមិនដាក់សំណើចូលរួមដេញថ្លៃលោកមិនដឹងដែរ។ ដោយឡែកមាន២គម្រោងផ្សេងទៀតនៅស្រុកបូរីជលសារ ដែលបានបើកសំណើដេញថ្លៃ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ ក្នុងនោះឃុំកំពង់ក្រសាំង មានលោក ឆោម ហ៊ី ជាម្ចាស់ក្រុមហ៊ុន បានដេញថ្លៃជុសជុលផ្លូវលំនិងចាក់ជើងទេបេតុងអាមេប្រវែង១២៨ម៉ែត្រ មួយខ្សែ និងនៅ ឃុំជ័យជោគ មាន លោក នង ទុយ ជាម្ចាស់ ក្រុម ហ៊ុន បានដេញថ្លៃជុសជុលផ្លូវលំ ដី ស មួយខ្សែដែរ ដែលក្រុមហ៊ុនទាំង ២នេះ បានដាក់តម្លៃដេញថ្លៃ សម្រាប់គម្រោងសាងសង់ប្រគៀកនិងតម្លៃប៉ាន់ស្មានបំផុតគួរឲ្យសង្ស័យ។

លោក ហេង វុទ្ធី នាយកទីចាត់ការផែនការ និង វិនិយោគខេត្តតាកែវ បានឲ្យដឹងថា លោកនិងក្រុមការងារមានតួនាទីត្រឹមជាអ្នកសម្របសម្រួលសម្រាប់ដំណើរការនៃការដេញថ្លៃប៉ុណ្ណោះ ព្រោះឃុំ សង្កាត់ គេមានក្រុមការងារលទ្ធកម្មសម្រាប់ពិនិត្យនិងទទួលយកក្រុមហ៊ុនដេញថ្លៃមានតម្លៃភាគរយចុះច្រើនជាងគេ។

លោកថា ភាគរយចុះតិច ឬច្រើនរវាងតម្លៃប៉ាន់ស្មានដែលរដ្ឋទម្លាក់ជាមួយក្រុមហ៊ុនដេញថ្លៃបានសិទ្ធនោះ ជាការងាររបស់ក្រុមលទ្ធកម្មឃុំ សង្កាត់ អ្នកសម្រេចទទួលយកឬក៏បដិសេធ។
អ្នកតាមដានការដេញថ្លៃនេះ បានអំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យមើលសកម្មភាពមិនប្រក្រតីរបស់ក្រុមហ៊ុនទាំង៣នេះផង ពិសេសត្រូវពិនិត្យឲ្យបានដិតដល់រាល់សកម្មភាពដេញថ្លៃគម្រោងអភិវឌ្ឍឃុំ សង្កាត់ក្រោយៗទៀត ជៀសវាងរដ្ឋចាយលុយធំ តែលទ្ធផលដែលទទួលបាន គឺផ្លូវគ្មានគុណភាព ៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា