ព័ត៌មានជាតិ
Delta រីករាលដាលខ្លាំងនៅម៉ាឡេស៊ី ឯកអគ្គរាជទូតប្រាប់ពលរដ្ឋខ្មែរ កុំធ្វើការបន្លាស់ទី
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជូនដំណឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករ ពលការិនីខ្មែរ សិស្ស និស្សិត ទាំងអស់ ដែលកំពុងស្នាក់នៅធ្វើការ និងសិក្សា នៅប្រទេសម៉ាឡេស៊ី កុំឲហើយបន្លាស់ទី ព្រោះអាចបង្កហានិភ័យ ចម្លងជំងឺកូវីដ១៩ ប្រភេទថ្មី Delta។

បើតាមស្ថានទូត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩-បំប្លែងថ្មី “Delta/ Delta Plus” ដែលកំពុងមានហានិភ័យខ្ពស់ និងការកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈ ពេលជាងមួយខែកន្លងមកនេះ ទាំងនៅប្រទេសកម្ពុជា និងក្នុងប្រទេសម៉ាឡេស៊ី ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពលករ ពលការិនី សិស្ស និស្សិត ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសម៉ាឡេស៊ី៣ចំណុច៖
ទី១, សូមកុំធ្វើការបន្លាស់ទីពីកន្លែងមួយទៅកាន់ទីកន្លែងមួយ ប្រសិនបើពុំមានការចាំបាច់ និងជៀសវាងការធ្វើដំណើរវិលត្រឡប់ទៅកម្ពុជា នៅក្នុងអំឡុងពេលនេះ ដែលអាចបង្កហានិភ័យ និងអាចនាំយកជម្ងឺកូវីដ-១៩-បំប្លែងថ្មី DatabaPs ចូលកម្ពុជាថែមទៀត។
ទី២, សូមចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដែលផ្ដល់ឱ្យដោយអាជ្ញាធរម៉ាឡេស៊ីឱ្យបានគ្រប់ៗគ្នា ។
ទី៣, សូមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសវិធានការការពារនានារបស់អាជ្ញាធរម៉ាឡេស៊ី ដើម្បីជួយការពារសុវត្ថិភាព ផ្ទាល់ខ្លួនរបស់បងប្អូន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសម៉ាឡេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨១៧៨៣៨នាក់ និងស្លាប់ចំនួន៥៩៨០នាក់ ៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


