ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ជនសង្ស័យចែកចាយជួញដូរគ្រឿងញៀន២នាក់ នៅស្រុកអូរយ៉ាដាវ
បើយោងតាមប្រភពពីមន្រ្តីអាវុធហត្ថស្រុកអូរយ៉ាដាវបានឱ្យដឹងថា នៅវេលាម៉ោង ២៖៣០ នាទី រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ លោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវមិនតិចជាង៨នាក់ ចុះបង្ក្រាបករណីគ្រឿងញៀនជាក់ស្តែងមួយកន្លែង ស្ថិតនៅក្នុងចម្ការភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចាប់បានជនសង្ស័យ២នាក់ប្តីប្រពន្ធជាជនជាតិវៀតណាម (មិនទាន់ស្គាល់ឈ្មោះ) ធ្វើការដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ធំល្មម និងកញ្ចប់តូចបានមួយចំនួនទៀត ដោយមិនទាន់ថ្លឹង រួមនិងទូរស័ព្ទចំនួន១គ្រឿងផងដែរ។
រីឯប្រភពពីមូលដ្ឋានបានបង្ហើបដោយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅក្នុងថ្ងៃដដែលនោះ សមត្ថកិច្ចដែលដឹកនាំដោយ លោក កែវ ភក្តី ព្រះរាជអាជ្ញារង កំពុងបន្តនិតិវិធីស្រាវជ្រាវដើម្បីបន្តឈានទៅវែកមុខរកចាប់ខ្សែរបណ្តាញមុខសញ្ញាធំបន្តទៀត។

ក្នុងប្រតិបត្តិការនេះ គឺសមត្ថកិច្ចចាប់បានជនសង្ស័យជួញដូរគ្រឿងញៀននៅក្នុងចម្ការរបស់ តា ហៀង ផ្លូវមកសាលាឃុំប៉ាតេ។
ហើយបច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីបន្តនីតិវិធី បញ្ជូនមកកាន់ទីបញ្ជាការអាវុធហត្ថខេត្តរតនគិរីបន្ត។

ចំណែកព័ត៌មានលំឥតនៅល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការបញ្ជាក់បន្ថែមឲ្យបានច្បាស់លាស់ពី លោក វរៈសេណីយ៍ទោ សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបាននៅឡើយ៕ អត្ថបទ៖ វុទ្ធឦសាន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


