ព័ត៌មានជាតិ
រថយន្តសណ្តោង បុករថយន្តសាំយ៉ុង រងរបួសធ្ងន់ ស្រាលពីរនាក់នៅស្រុកកោះកុង
គ្រោះថ្នាក់រវាងរថយន្ត សណ្តោង បុករថយន្តសាំយ៉ុងពីមុខ រងរបួសធ្ងន់ ស្រាលពីរនាក់ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅវេលាម៉ោង ៨និង២០នាទី លើផ្លូវជាតិ៤៨ចន្លោះគីឡូម៉ែត្រលេខ ៩៧-៩៨ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសណ្តោងរ៉ឺម៉ក បុកជាមួយរថយន្តសាំងយ៉ុង (ទិសដៅបញ្ច្រាស់គ្នា) ដោយសារតែរថយន្តសណ្តោងចុះចំណោតចូលទៅបុកពីមុខរថយន្តសាំងយ៉ុង។



ដោយរថយន្តបង្កម៉ាកហ៊ីយដាយ ប្រភេទសណ្តោងរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៥៥៤៣ និងរ៉ឺម៉កសណ្តោងពាក់ស្លាកលេខ ភ្នំពេញ ៤A.២៨៣៦ អ្នកបើកមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ទិសដៅពីភ្នំពេញទៅកោះកុង បុកចំពីមុខរថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កោះកុង ២B.៨៥៨៧ (ទិសដៅពីកោះកុងទៅកំពត) បើកបរដោយឈ្មោះ តឹប លេស ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ4 សង្កាត់ដងទង ក្រុងខេមរភូមិន្ទ (រងរបួសស្រាល) អ្នករួមដំណើរម្នាក់ឈ្មោះ កែវ សុខា ភេទស្រី អាយុ៦២ឆ្នាំ ទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ (របួសធ្ងន់) ជនរងគ្រោះ ត្រូវបញ្ជូនតាមរថយន្តសង្គ្រោះទៅមណ្ឌលសុខភាពត្រពាំងរូង៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង
សូមចុចអាន៖ ក្រុមជនសង្ស័យមុខសញ្ញាចាស់ បម្រុងកាច់សោម៉ូតូ ត្រូវនគរបាលខេត្តសៀមរាបឃាត់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


