ក្រុម​ជនសង្ស័យ​មុខសញ្ញា​ចាស់ បម្រុង​កាច់​សោ​ម៉ូតូ​ ត្រូវ​នគរបាល​​ខេត្តសៀមរាប​ឃាត់ខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុម​ជនសង្ស័យ​មុខសញ្ញា​ចាស់ បម្រុង​កាច់​សោ​ម៉ូតូ​ ត្រូវ​នគរបាល​​ខេត្តសៀមរាប​ឃាត់ខ្លួន

Published

on

សៀមរាប​ ៖​ កម្លាំង​នគរបាល​ខេត្តសៀមរាប សហការ​គ្នា​ដេញ​តាម​បង្ក្រាបបាន​ក្រុម​ជនសង្ស័យ​ម្នាក់​ដែល​ជំនាញ​ខាង​កាច់​សោ​ម៉ូតូ​បាន​ម្នាក់​ និង​រត់​រួចខ្លួន​ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ដេញ​បង្ក្រាប​នេះ ​ធ្វើឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ ថ្ងៃទី​២១ ​ខែវិច្ឆិកា​ ឆ្នាំ២០២០ ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន ស្រាវជ្រាវ​ដេញ​ល្បាត​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ មុត សុភា ហៅ ចាន់ នី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទីលំនៅ​សង្កាត់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់​សោ​រក​ម៉ូតូ​)។

លោក​បន្ត​ថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ល្បាត​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​លួច​ម៉ូតូ​(​កាច់​សោរ​.​ក​)​ចំនួន​២​នាក់ ដែល​ជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស​លួច​ម៉ូតូ​(​កាច់​សោ​រក​)​កន្លងមក ហើយ​បម្រុង​និង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បន្ត​ទៀត​។ ពេលនោះ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​សហ​ការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដេញ​បង្ក្រាប​បាន​ភ្លាមៗ​។

លោក​បញ្ជាក់ថា កម្លាំង​នគរបាល​ខេត្តសៀមរាប ដេញ​បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ ដោយសារ​ពួកគេ​ប្រឹង​ជិះ​រត់​ធ្លាក់​ពីលើ​ម៉ូតូ​និង​ម្នាក់ទៀត​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​។ លោក​បញ្ជាក់​ទៀត​ថា ករណីនេះ ដកហូត​វត្ថុ​តាង​រួមមាន សោ​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​ចំនួន​៣​ដើម គ្រាប់​ដែក​ឆក់​តូចៗ សម្រាប់​បើក​សោរ​សុវត្ថិភាព​ចំនួន​៣​គ្រាប់​,​ដង​ទុល​លើ​វី​ស​ចំនួន​១​ដើម​។

លោក​បន្ថែម​ថា ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​បម្រុង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​(​កាច់​សោ​រក​)​ពិតប្រាកដ​មែន ប៉ុន្ដែ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​មុន​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ខេត្តសៀមរាប កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕
ដោយ ៖ កុសល

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

តំបន់​ចំនួន ៣នៃ​ខណ្ឌមានជ័យ ត្រូវ​រដ្ឋបាល​រាជធានីភ្នំពេញ​សម្រេច​បិទ​ខ្ទប់​បន្ថែម​នៅយប់​នេះ

ព័ត៌មានជាតិ4 hours ago

Breaking News ៖ ​រដ្ឋបាល​រាជធានីភ្នំពេញ សម្រេច​ផ្អាក​ការ​លក់​គ្រឿងស្រវឹង​គ្រប់​ប្រភេទ

ព័ត៌មានជាតិ4 hours ago

អភិបាលខេត្ត​ព្រះសីហនុ ​៖ ​ទារក អាយុ៣​ខែ ៨​ខែ លោកយាយ អាយុ៨៨​ឆ្នាំ​និង​៨០​ឆ្នាំ ឆ្លង​កូ​វីដ​១៩

ចរាចរណ៏5 hours ago

បុរស​ម្នាក់​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ជា​ច្រើ​ន​កន្លែង​មិន​ឈប់​ទទួលខុសត្រូវ​រត់​ទៅ​ធ្លាក់​ប្រឡាយ​ទៅមុខ​លែងរួច

ព័ត៌មានជាតិ6 hours ago

អ្នកលក់​ឥ​វ៉ាន់​ដឹក​ដាក់​តាម​ផ្ទះ​ឈឺ​តែ​៣​ថ្ងៃ គ្រួសារ​យក​ទៅ​មន្ទីរពេទ្យ​ទើប​ដឹង​ថា​កើត​ជំងឺកូ​វីដ​ ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services