ព័ត៌មានជាតិ
កម្ពុជាប្តេជ្ញារក្សាឱ្យបាននិរន្តរភាពប្រព័ន្ធស្បៀងនៅឆ្នាំ២០៣០
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តេជ្ញាថា កម្ពុជានឹងរក្សាឱ្យបាននូវនិរន្តរភាពប្រព័ន្ធស្បៀងនៅឆ្នាំ២០៣០ ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ ប្រកបដោយគុណភាព សុវត្ថិភាព និងសុខុមាលភាពជូនដល់ប្រជាជនគ្រប់រូប។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថាដើម្បីរក្សាឱ្យបាននិរន្តរភាពប្រព័ន្ធស្បៀងនៅឆ្នាំ២០៣០ កម្ពុជាបានកំណត់ចក្ខុវិស័យប្រែក្លាយកសិកម្មកម្ពុជាឱ្យទៅជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូល វិបុលភាព និងសុខុមាលភាព។
ថ្លែង នៅក្នុងកិច្ចប្រជុំលើកទី១០ តាមប្រព័ន្ធ វីដេអូ ជាមួយក្រុមការងារបច្ចេកទេសចម្រុះដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លោករដ្ឋមន្ត្រីបានស្នើឱ្យរួមគ្នាអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិកម្មឆ្នាំ២០២១-២០៣០ ដោយបន្តជំរុញការអនុវត្តកសិកម្មល្អ “GAP” បង្កើតកសិដ្ឋាន GAP/សហគមន៍កសិកម្ម GAP ផលិតកម្មកសិកម្មតាមកិច្ចសន្យា។ បង្កើនផលិតភាព ពិពិធកម្ម ការកែច្នៃកសិផល និងពាណិជ្ជូបនីយកម្ម ការប្រើប្រាស់បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាវៃឆ្លាតនឹងអាកាសធាតុ បង្កើនផលិតភាព និងប្រសិទ្ធភាពប្រើប្រាស់ធនធានដីទឹកនិងធនធានសេនេទិក និងការប្រឹក្សាបច្ចេកទេសកសិកម្មទំនើប។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាងនេះក៏ត្រូវបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្ម (ទឹកផ្លូវភ្លើង និងហិរញ្ញវត្ថុ) និងបង្កើនឥណទានកសិកម្មដែលមានការប្រាក់ទាប បន្ទូរបន្ថយនូវរបាំងបច្ចេកទេស និងលក្ខខណ្ឌតម្រូវនានា និងកសិធុរកិច្ចស្បៀងអាហារ “ការផ្គត់ផ្គង់ស្បៀងអាហារគ្មានព្រំដែន បង្កើតឱ្យមានការស្តុកស្បៀងអាហារ និងប្រព័ន្ធស្បៀងបម្រុងជាសាកលទាំងក្នុងតំបន់ក្នុងប្រទេស និងតាមសហគមន៍។
ត្រូវសហការអនុវត្ត និងគិតគូរប្រើប្រាស់ស្បៀងអាហារវៃឆ្លាតនៅពេលអនាគត ដោយពិនិត្យផលិតផលដែលមានអាហារូបត្ថម្ភខ្ពស់ដូចជាសណ្តែក បន្លែស្លឹកខៀវ ផែ្ល និងមើម ផ្លែឈើសំខាន់ៗ សាច់ ត្រី ស៊ុត ទឹកដោះគោ និងអនុផលព្រៃឈើ ដែលមាននៅតាមមូលដ្ឋានជាដើម។

លោករដ្ឋមន្ត្រី សង្ឃឹមថា អន្តរស្ថាប័នពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការដើតាមផែនទីបង្ហាញផ្លូវនេះ ដើម្បីឆ្ពោះទៅសម្រេចគោលដៅចំបងសម្រាប់ប្រទេសជាតិយើង គឺការធានាឱ្យបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ ប្រកបដោយគុណភាព សុវត្ថិភាព និងសុខុមាលភាពជូនដល់ប្រជាជនគ្រប់រូប៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


