ព័ត៌មានជាតិ
អស់ថ្លៃភ្លើងតិចរាល់ខែ បើដឹងប៉ុន្មានចំណុចខាងក្រោមនេះ
អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញការណែនាំពីវិធីងាយៗ ក្នុងការសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី តាមរយៈការប្រើប្រាស់ឧបករណ៍ក្នុងផ្ទះឲ្យត្រឹមត្រូវតាមបច្ចេកទេស។

ក្នុងសេចក្តីណែនាំ បានបង្ហាញពីការណែនាំលើការប្រើប្រាស់ឧបករណ៍ដូចខាងក្រោម៖
ឆ្នាំងដាំបាយ
– ជ្រើសរើសទំហំដែលសមរម្យសម្រាប់គ្រួសារ
– ជៀសវាងបើកគម្របឆ្នាំង ពេលបាយមិនទាន់ឆ្អិន
– ដកខ្សែភ្លើងចេញពេលបាយឆ្អិន
ម៉ាស៊ីនបោកខោអាវ
-ដាក់ខោអាវបោកឲ្យច្រើនតាមដែលម៉ាស៊ីនកំណត់
-ត្រាំខោអាវមុនដាក់បោកជួយឲ្យសម្អាតបានស្អាតល្អ
កង្ហារ
– សម្អាតកង្ហារឲ្យបានញឹកញាប់
– ជ្រើសរើសទំហំកង្ហារដែលសមល្មមនឹងតម្រូវការ
– ដកខ្សែភ្លើងចេញពេលឈប់ប្រើ
កុំព្យូទ័រ
– បិទម៉ូនីទ័របើមិនប្រើលើសពី ១០នាទី
– ជ្រើសរើសកុំព្យូទ័រដែលមានប្រព័ន្ធសន្សំសំចៃអគ្គិសនី
– បិទកុំព្យូទ័រនៅពេលមិនប្រើប្រាស់រយៈពេល យូរ (ច្រើនជាង៣០នាទី)
អំពូលភ្លើង
– ប្តូរប្រើអំពូលដែលស៊ីភ្លើងតិចដូចជាអំពូលLED ជាដើម
– សម្អាតអំពូល ចានអំពូលឲ្យបានញឹកញាប់
ទូរទឹកកក
– ដាក់ទូរទឹកកកយ៉ាងតិច ១៥ស.ម ពីជញ្ជាំង
– រើសទំហំទូរទឹកកកដែលសមរម្យ ហើយកុំក្លាស្សរបស់ដែលមិនចាំបាច់
– ជ្រើសរើសកន្លែងដាក់ទូរទឹកកក ដែលឆ្ងាយពីរបស់ដែលមានចំហាយក្តៅ
– ជៀសវាងបើកទូរទឹកកកញឹកញាប់
ម៉ាស៊ីនត្រជាក់
– ធ្វើការសម្អាតម៉ាស៊ីនត្រជាក់រាល់ ៦ខែម្តង
– កុំយករបស់ក្ដៅចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់
– កម្រិតសីតុណ្ហភាកុំឲ្យត្រជាក់ពេក អាចត្រឹម ២៥អង្សា
– ជ្រើសរើសទំហំម៉ាស៊ីនត្រជាក់ដែលសមស្របនឹងទំហំទីតាំងឬទំហំបន្ទប់
– បិទទ្វារ និងបង្អួចនៅពេលដែលម៉ាស៊ីនត្រជាក់កំពុងដំណើរការ
ទូរទស្សន៍
– កុំបិទទូរទស្សន៍ដោយប្រើតេឡេ ត្រូវចុចប៉ូតុងបិទទូរទស្សន៍តែម្តង ហើយដកខ្សែភ្លើងចេញពេលឈប់មើល
– ដាក់ទូរទស្សន៍ឲ្យឃ្លាតពីជញ្ជាំងយ៉ាងតិច ១០ស.ម និងកន្លែងដែលមានខ្យល់ចេញចូល
ឆ្នាំងអ៊ុត
– អ៊ុតខោអាវច្រើនតែម្តង កុំអ៊ុតខោអាវតិចៗច្រើនដង ហើយពេលអ៊ុតកុំបាញ់ទឹកសើមពេក
– គ្រលាស់ខោអាវមុនហាល កាត់បន្ថយកុំឲ្យមានភ្លឺច្រើនដែលធ្វើឲ្យត្រូវអ៊ុតយូរ
កំសៀវដាំទឹក
– ដាំទឹកក្នុងចំណុះដែលត្រូវការប្រើ
– ដកខ្សែភ្លើងចេញពេលទឹកពុះ – សម្អាតកំសៀវដាំទឹកឲ្យស្អាតជានិច្ច ជៀសវាងការថយចុះនៃកំដៅរបស់កំសៀវ
សម្គាល់៖ គួរជៀសវាងប្រើប្រាស់ឧបករណ៍អគ្គិសនីកែច្នៃតម្រូវតង់ស្យុង៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


