ព័ត៌មានជាតិ
ទំនប់ស្ទាក់ទឹកស្ទឹងសង្កែសាងសង់បាន៩០ ភាគរយ គ្រោងបញ្ចប់ដំណាច់ឆ្នាំនេះ
គម្រោងសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងសង្កែ ស្ថិតក្នុងស្រុកឯកភ្នំ ដែលមានតម្លៃ៤០ លានដុល្លារ សម្រេចបាន៩០ ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ បានឱ្យដឹងថា វឌ្ឍនភាពនៃការស្ថាបនាទំនប់ស្ទាក់ទឹកស្ទឹងសង្កែ ឬហៅថា ទំនប់ស្ទាក់ទឹកសាលាតាអន បានដំណើរការសាងសង់ជិតរួចរាល់ជាស្ថាពរហើយ ហើយនឹងអ្វីដែលនៅសេសសល់គឺការងារកំពុងសម្អាតឲ្យបានត្រឹមត្រូវតាមស្តង់ដាររបស់គម្រោងតែប៉ុណ្ណោះ។

ទំនប់ស្ទាក់ទឹកស្ទឹងសង្កែឬ“ទំនប់សាលាតាអន”នេះបានកើតជារូបរាង្គឡើងស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំខេត្តបាត់ដំបងជាសមិទ្ធិផលមួយដែលមហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តថាជាសមិទ្ធិផលប្រវត្តិសាស្ត្រក្នុងចំណោមសមិទ្ធិផលដូចគ្នាផ្សេងៗទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំដើម្បីជាប្រយោជន៍សម្រាប់ខេត្តបាត់ដំបងប្រើប្រាស់ដល់វិស័យកសិកម្មរបស់ប្រជាកសិករក្រោមកម្ចីហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ។ជាពិសេសប្រយោជន៍នេះបានជួយដល់ប្រជាកសិករក្នុងស្រុកឯកភ្នំស្រុកសង្កែនិងក្រុងបាត់ដំបងក្រោយទំនប់សាលាតាអនមួយនេះត្រូវបានបញ្ចប់នូវការសាងសង់រួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២១ឆាប់ៗខាងមុខនេះ។

ដោយមើលឃើញអំពីវឌ្ឍនះភាពក្នុងខេត្តបាត់ដំបងលើវិស័យធំៗជាបន្តបន្ទាប់ប្រជាពលរដ្ឋទូទាំងខេត្តរួមនិងអាជ្ញាធរខេត្តផងបានថ្លែងអំណរគុណចំពោះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារួមនិងថ្នាក់ដឹកនាំក្រសួងនិងដៃគូអភិវឌ្ឍន៍នានាដែលបានផ្តល់នូវសមិទ្ធផលធំៗជាច្រើនដល់ខេត្តកន្លងមក។
ជាពិសេសក្នុងពេលប៉ុន្មានឆ្នាំមុននេះខេត្តបាត់ដំបងធ្លាប់បានទទួលនូវសមិទ្ធផលទំនប់ទឹកកង្ហតក្នុងស្រុកបាណន់,ទំនប់ពហុបំណងសេកសកនៅក្នុងស្រុករតនមណ្ឌលនិងទំនប់ក្បលស្ទឹងដូនទ្រីក្នុងស្រុករុក្ខគីរីដែលបានផ្តល់ឱកាសឲ្យប្រជាកសិករនិងប្រជាពលរដ្ឋនៅទីនោះមានជីវភាពកាន់តែប្រសើរតាមរយះវិស័យកសិកម្មនិងផលដំណាំរួមផ្សំផ្សេងៗ។

លោកប្រធានមន្ទីរបញ្ជាក់បន្តថា:ទំនប់នេះវានិងផ្តល់នូវអត្ថប្រយោជន៍ដ៏មានសក្តានុពលនៃវិស័យសេដ្ឋកិច្ចរបស់ខេត្តឲ្យបានកាន់តែប្រសើរឡើងថែមទៀតតាមរយៈនៃសារៈប្រយោជន៍សំខាន់ៗចំនួន៣រួមមាន៖ទី១,រក្សានិងតម្កល់កម្ពស់ទឹកស្ទឹងសង្កែឲ្យជាប់ជាប្រចាំទាំងក្នុងរដូវប្រាំងនិងរដូវវស្សាដែលយ៉ាងហោចណាស់ក្នុងកម្រិតកម្ពស់ទឹកពី១០ទៅ១៣ម៉ែត្រមុននិងវាហូរធ្លាក់ចុះទៅតំបន់បឹងទន្លេសាប។

ទី២.បម្រើដល់ការផលិតនូវទឹកស្អាតសម្រាប់ការប្រើប្រាស់ជីវភាពប្រចាំថ្ងៃក្នុងទីប្រជុំជនក្រុងនិងស្រុកជិតខាងនឹងធ្វើឲ្យទីក្រុងបាត់ដំបងកាន់តែស្រស់ស្អាតដែលអាចទាក់ទាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកំសាន្តទៀតផង។
ទី៣.ទំនប់នេះបានផ្តល់នូវការស្រោចស្រពលើផ្ទៃដីដាំដុះដំណាំស្រូវនៅក្នុងរដូវវស្សាប្រមាណ១១ពាន់ហិកតានិងស្រូវប្រាំងប្រមាណ៤ពាន់ហិកតាផងដែរ៕ ដោយៈ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ