Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ជួបពិភាក្សា​ជាមួយ​អង្គការ​ហេ​ហ្វឺ​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​គម្រោង​សហគ្រាស​កែច្នៃ​មាន់​ស្រែ​ខ្មែរ​សម្រាប់​មោទនភាព​ជាតិ

បានផុស

នៅ

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមា​ញ់​និង​នេសាទ​ខេត្ត លោក​ប្រធាន មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត និង លោក អភិបាលស្រុក​រលាប្អៀរ នៅ​រសៀល​ថ្ងៃទី​២៦ ០៧ ២០២១​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ញ៉ែម សារ៉េត នាយក​អង្គការ​ហេ​ហ្វឺ​ប្រចាំ​នៅ​កម្ពុជា និង​សហការី ប្រ​ធាន​សមាគម​ភ្នំ​នាង​ក​ង្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម សារ៉េត នាយក​អង្គការ​ហេ​ហ្វឺ​ប្រចាំ​នៅ​កម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​ដោយ​សង្ខេប​អំពី​ក្របខណ្ឌ​នៃ​គម្រោង​”​សហគ្រាស កែច្នៃ​មាន់​ស្រែ​ខ្មែរ​សម្រាប់​មោទនភាព​ជាតិ​កម្ពុជា​” ក្នុង​គោលបំណង​ជួយ​លើ ក​កម្ពស់ និង​ជំរុញ​ទីផ្សារ​កសិផល​ខ្មែរ ឱ្យមាន​ភាព​ប្រសើរ​ឡើង មាន​និរន្តរភាព។

គម្រោង​នេះ នឹង​រៀបចំ​សាងសង់​ផ្សារ​សហគមន៍​កសិកម្ម ដែល​ជា​បណ្តុំ​នៃ​ក​សិ​អាជីវកម្ម ជា​មជ្ឈមណ្ឌ​ល​ប្រមូល​ផ្តុំ​ផលិតផល​កសិកម្ម និង​ជាទី​តាំង​ទិញ​-​លក់​ផលិតផល​កសិកម្ម​ខ្មែរ​គ្រប់​ប្រភេទ​នៅក្នុង​តំបន់ និង​ផ្តល់ជូន​រថយន្ត និង​រ៉ឺម៉ក​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេក ទេស សម្រាប់​ដឹកជញ្ជូន​កសិផល​កសិកម្ម​ផងដែរ។

បន្ទាប់ពី​បាន​ស្តាប់​បទ​បង្ហាញ ឯកឧ​ត្ត​ម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ​អភិបាលខេត្ត បាន​គាំទ្រ​គម្រោង​ទាំងស្រុង ឯក​ឧត្ត​ម​បាន​សង្ឃឹមថា គម្រោង​នេះ​និង​អាច​បង្កើន​ការងារ​ដល់​យុវជន​យុវនារី​ធ្វើ និង​បង្កើន​មុខរបរ​និង​ប្រាក់ ចំណូល​ប្រចាំថ្ងៃ​ជូន​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង។

នៅក្នុង​កិច្ចពិភាក្សា​នេះដែរ​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​ដឹកនាំ​ក្រុម ការងារ​ចុះ​ពិនិត្យ​ដល់ទី​តាំង​មួយកន្លែង ស្ថិតនៅ​ភូមិ​ដំណាក់​កី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ដើម្បីឱ្យ​ក្រុមការងារ​បច្ចេកទេស​គម្រោ​ង​ចុះ​សិក្សា​ស្រាវជ្រាវ​បឋម​ក្នុង​ការ​អនុវត្ត​គម្រោង​ជាក់ស្ដែង​អោយ​ទទួលបាន​ជោគជ័យ៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម