សន្តិសុខសង្គម
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទ ៣ វង់ ឃាត់ខ្លួនមនុស្ស ១៣ នាក់
សមត្ថកិច្ចចម្រុះរួមមានមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត៤នាក់ ដឹកនាំដោយលោក ជុនបូរី និងមន្ត្រីជលផល៣ នាក់ ដឹកនាំដោយលោក តាត សីហៈមានមធ្យោបាយកាណូតបាស្មាច់មួយគ្រឿងបានចេញស្រាវជ្រាវបង្ក្រា បបទល្មើសនេសាទតាមគោលដៅដែលបានគ្រោងទុក។
សមត្ថកិច្ចចម្រុះបានឲ្យដឹងថា នៅវេលាម៉ោង ៩ និង ៤៥ នាទីព្រឹកថ្ងៃទី២១ ខែធ្នូនេះនៅចំណុចទន្លេក្នុងភូមិដូនវៀត ឃុំពាមឆ្កោក ស្រុកជលគិរី សមត្ថកិច្ចចម្រុះបានប្រទះ ឃើញកាណូតអូសនាមសម័យតកន្ទុយខុសច្បាប់ចំនួន ៣គ្រឿងមានមនុស្សចំនួន ១៣ នាក់កំពុងអូសនាមសម័យ ខណៈនោះសមត្ថកិច្ចចម្រុះបានចាប់ឃាត់អូសយកមករក្សាទុកនៅសង្កាត់នេសាទកំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីសុំគោ លការណ៍ថ្នាក់លើចំណាត់ការតាមផ្លូវច្បាប់។

លោក តាត សីហៈ មន្ត្រីជលផលសង្កាត់កំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថាកាណូតអូសនាមសម័យខាងលើនេះ ២គ្រឿងមានទីលំនៅស្រុកព ញាឮ ខេត្តកណ្ដាល ដោយពួកគេបានប្រាប់ក្រុមសមត្ថកិច្ចចម្រុះថាពួកគេមានគ្នាសរុបចំនួន ៧គ្រឿងដោយឡែកថ្ងៃនេះមកនេសាទតែ៣ គ្រឿងនេះទេ ដែលមានមេការឈ្មោះដេបជាអ្នករត់ការ។
ដោយឡែកកាណូត ១ គ្រឿងទៀតមានរបស់ខ្មែរឥស្លាមទីលំនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាមដឹងពួកគេមានទូកចំនួន ៤គ្រឿង តែចេញមកនេសាទថ្ងៃនេះតែមួយគ្រឿងប៉ុណ្ណោះ។

កាណូតអូសនាមសម័យទាំង ៣ គ្រឿង និងអ្នកនេសាទចំនួន១៣ នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចជលផលអូសយកមករក្សាទុកនៅសង្កាត់នេសាទកំពង់ឆ្នាំង ដើម្បីក សាងសំណុំរឿងឆ្លងយោបល់ថ្នាក់ លើចាត់ការតាមនីតិវិធីច្បាប់។
ករណីបង្ក្រាបនេះពិតជាសូមអរគុណខ្លាំងណាស់ចំពោះលោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តដែលចាត់វិធានការបង្ក្រាបបទល្មើសនេសាទបានទាន់ពេលវេលា និងទទួលបានជោគជ័យ៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


