ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តជួសជុលផ្លូវមួយខ្សែទៀតប្រវែង១៨០០ ម៉ែត្រ
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង កំពុងអនុញ្ញាតឱ្យក្រុមវិស្វករបន្តចាក់អ៊ុតកៅស៊ូលើផ្លូវក្នុងក្រុងមួយខ្សែទៀត មានប្រវែងប្រមាណ១៨០០ម៉ែត្រ នៅចំណុចពីផ្លូវមុខវត្តធម្មយុទ្ធ ទៅកាន់ដំរី ស ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង និងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

បុរសម្នាក់ជាវីស្វករចាក់អ៊ុតផ្លូវខាងលើនេះបានបញ្ជាក់ឲ្យដឹងថា ផ្លូវកៅស៊ូដែលត្រូវចាក់អ៊ុតនេះមានប្រវែង ១៨០០ ម៉ែត្រចេញពីចំណុចលូជាប់របងវត្តធម្មយុទ្ធផ្នែកខាងត្បូងទៅដល់ដំរី(ស) ដែលខាងលិចផ្លូវគឺជាដីសង្កាត់ប្អេរ និងខាងកើតផ្លូវជាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ វិស្វករខាងលើបានបញ្ជាក់ទៀតថា ការជួសជុលចាក់អ៊ុតផ្លូវកៅស៊ូនេះក្នុងមួយថ្ងៃក្រុមវិស្វករអាចចាក់អ៊ុតបានប្រវែងប្រមាណតែ ២០០ម៉ែត្រប៉ុណ្ណោះ ដូច្នេះប្រវែងផ្លូវខាងលើនេះអាចនឹងធ្វើរយៈពេល ៩ ថ្ងៃទើបរួចរាល់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្មីៗនេះនៅក្នុងអង្គប្រជុំក្នុងសាលាខេត្តបានលើកឡើងថា នៅក្នុងឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ រដ្ឋបាទខេត្តនឹងជួសជុលផ្លូវដែលខូចខាតទាំងអស់ក្នុងក្រុងកំពង់ឆ្នាំងជាផ្លូវបេតុង និងជាផ្លូវកៅស៊ូ ។ ជាក់ស្ដែងនៅក្នុងអំឡុងឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តបានជួសជុលផ្លូវដែលមានការខូចខាតនៅក្នុងក្រុងកំពង់ឆ្នាំង កៅស៊ូជាច្រើនខ្សែរួចមកហើយដូចជា ផ្លូវកៅស៊ូក្រោយប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង ផ្លូវក្រោយមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងរហូតដល់រោងចក្រអឹមវេ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ផ្លូវកៅស៊ូពីសួនច្បារសម្ដេចគង់សំអុលមកដល់មន្ទីរសូរិយោដី ខេត្តកំពង់ឆ្នាំង ផ្លូវខាងកើតជាប់សាលាខេត្តកំពង់ឆ្នាំង ផ្លូវបេតុងខាងលិចសណ្ឋាគារសំរោងសែន ក្នុងភូមិផ្សារលើសង្កាត់ផ្សារឆ្នាំង ។

រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា ការកសាងផ្លូវជួសជុលខាងលើនេះ គឺជាថវិការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូន ។ ដូច្នេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដ៏ឈ្លាសវៃ ពិតជាបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យលើទឹកដីព្រះរាជាណាចក្រកម្ពុជា ដែលនេះ ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិងមន្ត្រីរាជការគ្រប់ស្ថាប័នគាំទ្រផងដែរ ៕
អត្ថបទ៖ ឈៀងថារិទ្ធ




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


