Connect with us

ព័ត៌មានជាតិ

ព្រះបដិមាបរិនិពា្វនបិតមាសសុទ្ធមានដំបូងគេ ក្នុងវត្តដំណាក់

បានផុស

នៅ

ថ្មីៗនេះនៅក្នុងវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបបានកសាងព្រះបដិមាបរិនិពា្វនបិតមាសសុទ្ធយ៉ាងល្អឯកជាទីទាក់ទាញពុទ្ធបរិស័ទចំណុះជើងវត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រូ ធម្មាចារ្យ កែវ វិមុត្ត ដែលជាអ្នកផ្តួចផ្តើមកសាងព្រះបដិមាបរិនិពា្វនបិតមាសនេះលើកពី​គោល​បំណង ដើម្បី​ទុកជាការគោរពបូជា និងជាការរំលឹកដឹងគុណព្រះអង្គចូលបរិនិពា្វន្ត។

គម្រោងនៃការកសាងសម្មិទ្ធផលក្នុងវត្តដំណាក់មានចំនួនបី គឺរូបដំរីបាលិលេយ្យបិតមាស ព្រះបដិមាបរិនិព្វានបិតមាសសុទ្ធដែលធ្វើបានសម្រេចរួចហើយ និងបន្តធ្វើពិដានពីស្ពាន់បិតមាសជាកងចក្រផ្កាឈូកចំនួន១០៨ទៀត។

លោកគ្រូ ធម្មាចារ្យ បន្តទៀតថា ទោះជាមិនបានឃើញព្រះពុទ្ធអង្គចូលនិព្វានមានលោមពណ៌ស្រស់ស្អាតម្តង នឹងនៅពេលព្រះអង្គចូលបរិនិពានម្តងទៀតមានលោមពណ៌ស្រស់ស្អាត តែបើបានមកឃើញព្រះបដិមាបរិនិព្វានបិតមាសក្នុងវត្តដំណាក់ពិតជាភ្ញាក់ផ្អើល ពេលឃើញព្រះវរកាយមានពន្លឺស្អាតពីរពណ៌។

លោកគ្រូ ធម្មាចារ្យ បញ្ជាក់ទៀតថា ក្នុងគម្រោងក្នុងការកសាងព្រះបដិមាបរិនិព្វានបិតមាស ដំរីបាលិលេយ្យ​បិតមាស ពិដានកុដិបិតមាសជាកងចក្រផ្កាឈូក១០៨ ជាការកើតចេញពីសទ្ធាជ្រះថ្លាពុទ្ធបរិស័ទជិតឆ្ងាយនិងក្រៅប្រទេសផងដែរ៕

អត្ថបទ៖ កញ្ញា វ៉ាត.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម