ព័ត៌មានជាតិ
កម្លាំងជិត២ពាន់នាក់ បានត្រៀមជួយពលរដ្ឋរងគ្រោះទឹកជំនន់
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមកម្លាំងចំនួន១៦កង ស្មើនឹងមនុស្សជិត២ពាន់នាក់ និងសម្ភារៈផ្សេងៗរួចរាល់ហើយក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងឆ្នាំ២០២១នេះ។

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះថា បានមានប្រសាសន៍ថា គណៈកម្មាធិការបានត្រៀមរួចជាស្រេចដូចជាធនធានមនុស្ស សម្ភារបរិក្ខា ទូកកាណូត កងកម្លាំងអន្តរាគមន៍ជើងទឹក ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឬជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗនៅឆ្នាំនេះ។
លោកបានបន្ថែមថា ជាងនេះទៀតគណៈកម្មាធិការបានធ្វើការដាស់តឿនដល់អាជ្ញាធរខេត្តដែលជាប់ទន្លេមេគង្គទាំងអស់ត្រូវត្រៀមបម្រុងទីទួលសុវត្តិភាព សម្ភារផ្សេងៗដើម្បីជួយជម្លៀសដល់ប្រជាពលរដ្ឋពេលមានទឹកជំនន់ និងត្រូវស្តាប់ព័ត៌មានទាក់ទិននឹងការព្យាករណ៍ទឹកជំនន់របស់ក្រសួងធនធានទឹកឱ្យបានទៀងទាត់ដើម្បីផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋឱ្យពួកគាត់ត្រៀមខ្លួន និងរៀបចំឱ្យបានទាន់ពេលវេលាចៀសផុតពីគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

លោក ឃុន សុខា អ្នក បានបន្តថា ជាមួយគ្នានេះដែរក្រុមការងារបានចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គឱ្យចេះពីរបៀបបង្ការការពារពីគ្រោះថ្នាក់ផ្សេងៗនៅពេលមានទឹកជំនន់ និងការស្វែងរកទីទួលសុវត្តិភាពក៏ដូចជាការធ្វើអនាម័យផងដែរ។
លោកបានបញ្ជាក់ថាសម្រាប់ឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយអង្គការស្បៀងអាហារពិភពលោកបានបង្កើតទីទួលសុវត្តិភាពចំនួន៤ខេត្តរួមមានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំនិងខេត្តក្រចេះសម្រាប់ប្រជាពលរដ្ឋស្នាក់នៅពេលមានទឹកជំនន់។
តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បានអះអាងថា ក្នុងករណីមានទឹកជំនន់ធ្ងន់ធ្ងរនោះ ទីទួលសុវត្តិភាពទាំងនេះមិនអាចធានាបានទេ គឺតម្រូវឱ្យប្រជាពលរដ្ឋត្រូវស្វែងរកការស្នាក់នៅតាមវត្តអារាម និងសាលារៀនផ្សេងៗ។

លោក ឃុន សុខា បានឱ្យដឹងទៀតថា ប្រសិនបើទឹកជំនន់មានលក្ខណៈទ្រង់ទ្រាយតូចនោះគឺអាជ្ញាធរខេត្តនីមួយៗដែលមានបញ្ហាត្រូវដោះស្រាយដោយខ្លួនឯងដូចជា ជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្តភាពជាដើម។ ប៉ុន្តែក្នុងករណីទឹកជំនន់មានលក្ខណៈទ្រង់ទ្រាយធំនោះ គឺថ្នាក់ជាតិត្រូវធ្វើអន្តរាគមន៍ដោយមានទូកកាណូត និងកងកម្លាំងអន្តរាគមន៍ផ្សេងៗក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


