ព័ត៌មានជាតិ
ត្រីមាសទី១ឆ្នាំនេះ ខ្យល់កន្ត្រាក់កើតឡើង៣៧លើក បំផ្លាញផ្ទះជិត៥០០ខ្នងនៅមូលដ្ឋានខេត្តចំនួន១៥
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន៣៧លើក បណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរ និងមធ្យមប្រមាណជិត៥០០ខ្នង នៅតាមមូលដ្ឋានខេត្ត១៥។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១មេសានេះថា នៅក្នុងត្រីមាសទី១ឆ្នាំនេះ ព្យុះក្នុងតំបន់ចំនួន៣ បានកើតមានមុនរដូវកាល លឿនជាងឆ្នាំ២០២៥ និងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលប្រទេសកម្ពុជាទទួលរងជាខ្យល់កន្ត្រាក់ នៅតាមតំបន់មាត់សមុទ្រ តំបន់ភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង និងកើតមានចំនួន ៣៧លើក នៅមូលដ្ឋានខេត្តចំនួន ១៥ រួមមានខេត្តព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងកំពត បានបណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរ ចំនួន៥៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៤២៧ខ្នង របើកដំបូលសាលារៀន ៣អគារ ដួលរលំរោងការ ១កន្លែង រោងចាំចំការ ១កន្លែង របើកដំបូលជង្រុក ៥កន្លែង និងដួលរលំខូចខាតដើមតាង៉ែន និងទុរេន ២១២ដើម។

លោកបានបន្តថា តួលេខនេះបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៥កន្លងទៅឃើញថា មានចំនួនប្រហាក់ប្រហែលគ្នាដោយ៣ខែឆ្នាំមុនខ្យល់កន្ត្រាក់បានកើតឡើងចំនួន៣៨លើក បណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន៥៣ខ្នងរបើកដំបូល និងខូចខាតមធ្យមចំនួន៤៥៧ខ្នង និងរបើកដំបូលសាលារៀន ៣អគារ។

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ឆ្នាំនេះ អាកាសធាតុត្រជាក់បានកើតមានពេញមួយខែមករា ដោយសាររបបខ្យល់មូសុងឦសានបន្តមានឥទ្ធិពលខ្លាំងចាប់ពីខែធ្នូ មកលើអាងទន្លេមេគង្គ និងប្រទេសកម្ពុជាជាពិសេសនៅតំបន់ភាគពាយ័ព្យ តំបន់ខ្ពង់រាបភាគខាងជើង និងតំបន់ភាគឦសាន ដែលកម្រិតសីតុណ្ហភាព អប្បបរមាមានចន្លោះពី១៣ ទៅ ១៨អង្សាសេ នៅពេលយប់ និងពេលព្រឹក។ សីតុណ្ហភាពអតិបរមាមានកម្រិតត្រឹម៣៨អង្សា និងមានអំណោយផលល្អសម្រាប់ជីវភាពរបស់ប្រជាជន។

ការធ្លាក់ភ្លៀងកក់ខែកើតមាននៅក្នុងសប្តាហ៍ទី៤ នៃខែកុម្ភៈ គឺលឿនជាងការព្យាករ មូលហេតុបណ្តាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបទូទាំងតំបន់អាស៊ីអាគ្នេយ៍ បានគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០ភាគរយ ក្នុងប្រទេសកម្ពុជាដែលក្នុងនោះមានតំបន់មាត់សមុទ្រ ទំនាបកណ្តាល និងតំបន់ខ្ពង់រាបហើយក៏បាននាំមកជាមួយនូវខ្យល់កន្ត្រាក់និងផ្គរ រន្ទះ មួយចំនួនផងដែរ។
បន្ទាប់ពីរដូវវស្សាបានបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា មកគឺមានបញ្ហាប្រឈមខ្លះទៅនឹងការខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ស្រូវប្រាំងដែលធ្វើលើសពីការកំណត់នៃផែនការ។ អាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រធំតូចមួយចំនួន បានបើកបញ្ចេញទឹកតាមតម្រូវការនិងសំណូមពររបស់កសិករក្នុងលក្ខណៈសន្សំសំចៃសម្រាប់ការប្រើប្រា ស់ក្នុងជីវភាពប្រចាំថ្ងៃផងនិងស្រោចស្រពដំណាំស្រូវប្រាំងផង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


