Connect with us

ព័ត៌មានជាតិ

យុវជន​៣​នាក់ ជាប់អន្ទាក់​សមត្ថកិច្ច​ ក្រោយ ​លួច​កាច់ក​ម៉ូតូ​មួយគ្រឿង​​ យកមក​លាក់​ទុក​​

បានផុស

នៅ

​យុវជន​ទំនើង​​៣​នាក់ ដែល​លួច​កាច់ក​ម៉ូតូ​មួយ​គ្រឿង​ពី​ស្រុក​កំពង់លែង​ យក​មក​លាក់​ទុក​នៅ​ស្រុក​ជល​គិរី ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះ​ថ្កូវ​ឃាត់ខ្លួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណី​ខាងលើ​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០ និង​០០​នាទី​ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២១ នៅ​ចំណុច​មាត់​ស្ទឹងសំរោង​សែន ក្នុងភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង។ ម្ចាស់​ម៉ូតូ​ជា​ជនរងគ្រោះ​ត្រូវ​ចោរលួច​យក​ម៉ូតូ ឈ្មោះ ម៉ាន ម៉ាច ភេទ​ប្រុស ​អាយុ២៧ឆ្នាំ រស់​ភូមិ​ធ្លក ឃុំច្រណូ​ក​ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះ​ថ្កូវ​បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្ដដា ឆ្នាំ​២០២១ នេះ​ថា ​ករណី​លួច​ខាងលើនេះ​ បង្កឡើង​ដោយ​ជន​សង្ស័​យ​ចំនួន៣នាក់​ ទី​១.​ឈ្មោះ គង់ ភាស់ ភេទ​ប្រុស អាយុ១៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី, ទី​២.​ឈ្មោះ រ៉ុ​ន ចំ​រ៉ុង ភេទ​ប្រុស​ អាយុ១៧ឆ្នាំ​រ ស់នៅ​ភូមិ​សំរោង​សែន ឃុំ​សំរោង​ សែន​ស្រុកកំពង់លែង និង​ទី​៣.​ឈ្មោះ ឆឺ​យ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ១៧ឆ្នាំ​ រស់​នៅ​ភូមិ​សំរោង​សែន ឃុំ​សំរោង​សែន​ស្រុក​កំ​លែង ។

​ចំណែក​ម៉ូតូ​ដែល​ត្រូវ​ក្រុម​ចោរ​លួច​នោះ​ម៉ាក​ហុងដា​ទ្រី​ម ពណ៌​ខ្មៅ​គ្មាន​ខោអាវ​ទេ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1B.5757 ម្ចាស់​រវល់​ចុះទៅ​ដាក់​លាន់​អន្ទង់​ ហើយ​បាន​ចត់ម៉ូតូ​ទុក​នៅ​មាត់​ស្ទឹង​កន្លែង​កើត​ហេតុ ក៏​ត្រូវ​បាន​ជនសង្ស័យ​ទាំង៣​នាក់​ខាង​លើ លួច​ជិះ​យក​មក​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ គង់ ភាស់ នៅ​ភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ​ ស្រុក​ជល​គិរី ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយពី​ទទួល​បាន​បទ​បញ្ជារ​ពី​លោក​វរសេនីយ៍​ឯក ពេជ្រ សុ​ខឿ នាយ​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង កម្លាំង​ជំនាញ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ​នគរបាល​រដ្ឋបាល​កោះ​ថ្កូវ​ចុះ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ កសាង​សំណុំរឿង​តាម​នីតិវិធី។ ចំណែក​វត្ថុតាង​ម៉ូតូ១គ្រឿង មាន​ភិនភាគ​ដូច​ខាង​លើ​យក​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​ថ្កូវ រង់ចាំ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​នគរបាល​ស្រុក​កំពង់​លែង​យក​ប្រគល់​ឲ្យ​ម្ចាស់​គាត់​វិញ៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម