Connect with us

ព័ត៌មានជាតិ

១៣៨ អាជីវកម្ម សេវាកម្សាន្ត រួមបុគ្គលិកជិត៥,៦០០នាក់ នៅភ្នំពេញ​ ត្រូវបានផ្អាក

បានផុស

នៅ

ភ្នំពេញ៖ អាជីវកម្ម សេវា កម្សាន្ត ទេសចរណ៍ មនុស្សពេញវ័យ ដែលមានការចុះបញ្ជីត្រឹមត្រូវ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន) នៅក្នុងរាជធានីភ្នំពេញចំនួន ១៣៨ ទីតាំង និងមានបុគ្គលិក សរុប ៤,៥៨៨នាក់ ហើយអាជីវកម្ម សេវា កម្សាន្ត ទេសចរណ៍ ទាំងនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩​ ខណៈជំងឺនេះបាន និងកំពុងរីករាលដាលយ៉ាងខ្លាំងមិនមានការថមថយ មិនថានៅរាជធានី ឬនៅតាមបណ្តាលខេត្ត។
ជាក់ស្តែង​តាមទីសាធារណៈ កន្លែង​កម្សាន្ត អាហារ​រដ្ឋាន​ ក្លិប​កម្សាន្ត​ និង​ទី​តាំង​អាជីវកម្ម​ផ្សេងៗ​ទៀត​ត្រូវ​បាន​បិទ​ទ្វារ​ និង​មិន​មាន​ការ​ដាក់​តុផឹកសុី ឬជួបជុំគ្នានោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​រដ្ឋ​បាលរាជធានីភ្នំពេញ​ បានដាក់​ចេញ​វិធានការ​រដ្ឋ​បាល​មក​ ប្រជាពលរដ្ឋ​រាជធានីភ្នំពេញ​ប្រមាណ​៩០%​មាន​ការ​យល់​ដឹង​ និង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-​១៩​ជាមួយ​រាជ​រដ្ឋាភិបាល​ ក៏ដូច​រដ្ឋបាល​រាជធានីភ្នំពេញ​ បានយ៉ាងល្អ​។ ការ​ដាក់​ចេញ​វិធានការ​រដ្ឋ​បាល​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ក៏ដូច​រាជ​រដ្ឋាភិបាល​នេះ​ដេីម្បី​កាត់​ផ្តាច់​ការរីករាលដាល​ជំងឺ​កូវីដ-​១៩នេះ នឹងទទួល​បានជោគជ័យ​​​ ប្រសិន​បើ​ប្រជាពលរដ្ឋ​បាន​ចូល​រួម​។

សម្រាប់ស្ថិតិ អាជីវកម្ម សេវា កម្សាន្ត ទេសចរណ៍ មនុស្សពេញវ័យ ដែលបានចុះបញ្ជីត្រឹមត្រូវ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន) នៅក្នុងរាជធានីភ្នំពេញ មានចំនួន ១៣៨ ទីតាំង និងមានបុគ្គលិក សរុប ៤,៥៨៨នាក់ ក្នុងនោះប្រភេទ សេវាកម្ម ខារ៉ាអូខេ មានចំនួន ៩៦ទីតាំង បុគ្គលិកសរុប ៣,១៣៨នាក់។ ប្រភេទ សេវាកម្ម រង្គសាល ឌីស្កូតែក មានចំនួន២៨ទីតាំង មានបុគ្គលិកសរុប ១,១៥៨នាក់។ ប្រភេទ សេវាកម្ម បៀហ្គាឌិន មានចំនួន ១១ទីតាំង មានបុគ្គលិកសរុប ២៩២នាក់។ ចំណែក អាជីវកម្ម សេវាកម្ម ស្ប៉ា និង ម៉ាស្សា មានចំនួន ១២៣ទីតាំង។

លោក​ ម៉េត​ មាស​ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃ៣០ ខែកក្កដានេះថា​ ប្រជាពលរដ្ឋ​រាជធានីភ្នំពេញ​កាន់​តែ​មាន​ការ​យល់​ដឹង​ខ្ពស់​អំពី​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-​១៩​ និង​វិធានការ​រដ្ឋបាល​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ ដែលបានដាក់ចេញ​ គឺដេីម្បី​សុខសុវត្ថិភាពប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​ទាំង​មូល​។ លោក​បានអំពាវនាវ​ឱ្យ​​ប្រជាពលរដ្ឋ​បន្ត​ការចូលរួម​ឱ្យ​បាន​គ្រាប់​ៗគ្នា​ ដេីម្បី​ឈាន​ទៅ​កាត់​ផ្ដាច់​ជំងឺ​កូវីដ-​១៩ ឱ្យអស់តែម្តង។
បន្ថែមពីនេះទៀត លោក ម៉េត​ មាស​ភក្តី បានបញ្ជាក់ថា បើបងប្អូនស្រឡាញ់បុត្រធីតា ការពារអាយុជីវិតពួកគាត់ សូមនាំពួកគាត់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះទៅ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម