ព័ត៌មានជាតិ
ក្នុងមួយថ្ងៃប៉ូលិសសេដ្ឋកិច្ចខេត្តសៀមរាប ចាប់រថយន្តដឹកឈើខុសច្បាប់៣គ្រឿង
សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយរដ្ឋបាលព្រៃ ឈើ ស្ទាក់ចាប់រថយន្តក្រុង២គ្រឿង និងបន្តចាប់រថយន្តកាមរីបាឡែន១គ្រឿងទៀត ដែលលួចដឹកឈើល្មើសច្បាប់។

លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដែលដឹកនាំកម្លាំងផ្ទាល់បានអោយដឹងថា នៅយប់ថ្ថៃទី៣ ខែសីហា វេលាម៉ោង៧និង៤៥នាទីយប់ បានឃាត់រថយន្តក្រុង៤៥កៅអី ១គ្រឿង ពាក់ផ្លាកលេខសៀមរាប3A ២១ ៦៤នៅភូមិគោកត្រាច ឃុំបាល័ង ស្រុកប្រាសាទបាគង។ លុះវេលាម៉ោង៩និង២០នាទីយប់ដដែលបានឃាត់រថយន្តកុងតឺនរ័(ឃ្លុប)របស់ក្រុងហ៊ុនរឹទ្ធមន្នី ពាក់ផ្លាកលេខភ្នំពេញ3F.៦២៨៥6 នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

លោកបន្តថា ក្នុងការបង្ក្រាបនេះ រឹបអូសរថយន្ត៤៥កៅអីចំនួន១គ្រឿង កៅអីឈើចំនួន៦០ ហង្សតេធំ ចំនួន១០ ហង្សតេតូច ចំនួន១៧ ប៉ៅអ៊ីចំនួន២ និងរថយន្តឃ្លុបកុងតឺន័រ១គ្រឿង កៅអីចំនួន២៥ គ្រែព្រះនាងចំនួន០១។ ចំពោះវត្ថុតាងទាំង២ករណីខាងលើបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប នៅរសៀលថ្ងៃទី៤ ខែសីហានេះ បានអោយកម្ពុជាថ្មីដឹងថា រថយន្តក្រុងទាំង២គ្រឿងខាងលើ បានដោះលែងវិញហើយ ព្រោះវត្ថុតាងជារបស់កែច្នៃហើយ។ ចំណែករថយន្តម៉ាកបាឡែន គឺអនុវត្តដោយពិន័យជាអន្តរកាល ព្រោះជាបទល្មើស។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលមានជំងឺរាតត្បាត ទីផ្សារឈើគ្រប់ប្រភេទ បានហក់ឡើងថ្លៃខ្ពស់ ជាមួយគ្នានោះការដឹកជញ្ជូនឈើចូលខេត្តសៀមរាប និងឆ្លងកាត់ក៏ចាប់ផ្តើមកម្រើកឡើងវិញយ៉ាងពពាក់ពពូន។ ថ្មីៗនេះ ព្រោះតែអ្នកខ្លះដឹកបានដោយរលូន ហើយអ្នកខ្លះដឹកមិនបាន ក៏ធ្វើអោយឈ្មួញនិងសមត្ថកិច្ច ស្ទាក់វ៉ៃគ្នារហូតប្តឹងដល់តុលាការផងដែរ។ តែគេរំពឹងថា សមត្ថកិច្ចជំនាញអាចនឹងបង្ក្រាបអោយដូចករណីខាងលើ គឺបិទភ្លើងខៀវ មិនថាខ្សែខាងណាឡើយ៕
អត្ថបទ ៖ គឿនវេត


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


