ព័ត៌មានជាតិ
ផ្សារបឹងកេងកងមិនបិទទេ ទោះបីរកឃើញ មានកូវីដ-១៩ លើអាជីវករ២នាក់
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានសហការជាមួយគណៈកម្មការផ្សារបឹងកេងកងធ្វើតេស្តរហ័ស យកសំណាក អាជីវករលក់ដូរចំនួន ៤២១ នាក់ ហើយឃើញវិជ្ជមានកូវីដ ២ នាក់ ប៉ុន្តែផ្សារនៅតែដំណើរការជាប្រក្រតី។

លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកងបានឱ្យដឹងថា អាជីវករលក់ដូរនៅផ្សារបឹងកេងកងចំនួន ៤២១នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក ហើយជាលទ្ធផលរកឃើញ វិជ្ជមានកូវីដ-១៩ចំនួន២នាក់ប៉ុណ្ណោះ។
លោកបញ្ជាក់ថា អាជីវករទាំង២នាក់ដែលមានវិជ្ជាមានកូវីដ-១៩ ពួកគាត់ជាពលរដ្ឋរស់នៅបឹងសាឡាងខណ្ឌទួលគោក ដែលអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទប់ភូមិដ្ឋានពួកគាត់រួចហើយ។

លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ចំពោះផ្សារបឹងកេងកងទាំងមូលមិនមានការបិទទេ គឺនៅបើកដំណើរការជាប្រក្រតី ព្រោះថា បងប្អូនអាជីវករទាំង២នាក់នេះលក់ដូរនៅក្រោយគេឯង មិនសូវមានមនុស្សចេញចូលទេ ទើបលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញអោយនៅរក្សាផ្សារលក់ដូរជាប្រក្រតី។

ដោយឡែក លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សីវិញ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែសីហានេះថា អាជីវករផ្សារអូឬស្សីទាំងអស់ មិនមានការពិនិត្យយកសំណាកនោះទេ នៅថ្ងៃនេះ ហើយអ្នកដែលយកសំណាក៥នាក់នោះ មិនពាក់ព័ន្ធអ្វីដែលត្រូវអោយអាជីវករផ្សារអូឬស្សីទាំងអស់យកសំណាកនោះទេ បើទោះបី ក្នុងចំនួនអ្នកទាំង៥នាក់នោះមានអាជីវករផ្សារអូឬស្សីក៏ដោយ ហើយក្នុងចំនួន៥នាក់នោះ ក្រោយការពិនិត្យទទួលលទ្ធផលអវិជ្ជាមកូវីដ-១៩ទាំងអស់គ្នា៕ ដោយៈ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


