សន្តិសុខសង្គម
ការដ្ឋានសាងសង់មួយកន្លែងនៅជិតផ្សារបឹងកេងកង យកចំណីផ្លូវទុកដាក់សម្ភារៈ បង្កការកកស្ទះចរាចរណ៍
ប្រជាពលរដ្ឋសំណូមដល់អាជ្ញាធរមូលដ្ឋានសង្កាត់បឹងកេងកងទី១ មេត្តាពិនិត្យទីតាំងការដ្ឋានសាងសង់មួយកន្លែងនៅជិតផ្សារបឹងកេងកង ផ្លូវលេខ ៥៧ កែង៣៨០ ដែលកំពុងយកសម្ភារៈដំណើរការសាងសង់ទុកដាក់នៅលើចំណីផ្លូវ បង្កការកកស្ទះស្ទើររាល់ថ្ងៃ។

លោក សុខ ណៃ ជាប្រជាពលរដ្ឋរស់នៅជិតនោះបានលើកឡើងថា ទីតាំងការដ្ឋាននេះតាំងពីចាប់ផ្ដើមដំណើរការសាងសង់មក គាត់ឃើញថាបានយកសម្ភារៈសំណង់សម្រាប់សាងសង់មកទុកដាក់លើចំណីផ្លូវតាំងពីដើមមកម្ល៉េះហើយក៏មិនឃើញមានអាជ្ញាធរចុះណែនាំនោះដែរ។ លោកបានបន្ថែមទៀតថា នៅពេលថ្ងៃមានប្រជាពលរដ្ឋមកទិញបាយម្ហូបម្ដងៗ តែងមានការកកស្ទះយ៉ាងខ្លាំងដោយសារទីតាំងការដ្ឋានខាងលើ។

អ្នកស្រី សុត្ថារ័ត្ន ជាប្រជាពលរដ្ឋមកទិញម្ហូបនៅផ្សារបឹងកេងកងបានលើកឡើងថា នៅពេលគាត់មកផ្សារម្ដងៗតែងតែមានការកកស្ទះ បើចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យវិញ គឺពិបាកធើ្វដំណើរតែម្ដង ដោយសារតែទីតាំងការដ្ឋាននេះយក ដុំឥដ្ឋ ដីខ្សាច់ យកមកចាក់លើចំណីផ្លូវ ធើ្វអោយផ្លូវមានភាពតូចចង្អៀតជាងមុនពិបាកធើ្វដំណើរ។ អ្នកស្រីក៏សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយចុះពិនិត្យការដ្ឋានមួយនេះផង ឬក៏ណែនាំឲ្យមានការទុកដាក់ប្រភេទសម្ភារៈសំណង់នេះនៅខាងក្នុងការដ្ឋានជៀសវាងយកមកដាក់នៅលើចំណីផ្លូវធ្វើឲ្យមានស្ថានភាពតូចចង្អៀត។

ពាក់ព័ន្ធបញ្ហាខាងលើ លោក ហេង ពិសិដ្ឋ អភិរងខណបឹងកេងកង បានប្រាប់ កម្ពុជាថ្មី យ៉ាងខ្លីថា លោកនឹងចាត់មន្រ្តីអោយចុះពិនិត្យជាបន្ទាន់៕
អត្ថបទ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


