Connect with us

ព័ត៌មានជាតិ

ខោអាវជជុះក្បាលគីប នៅតែពេញនិយមសម្រាប់យុវវ័យមួយចំនួន ដោយសារតម្លៃសមរម្យ និងគុណភាពល្អគួរសម

បានផុស

នៅ

អាជីវករលក់ដូរខោអាវជជុះក្បាលគីប នៅផ្សារបឹងកេងកង បាននិយាយថា បច្ចុប្បន្ននេះ ខោអាវជជុះក្បាលគីប នៅតែជាទីពេញនិយមសម្រាប់យុវវ័យទាំងប្រុសទាំងស្រី មិនថាអ្នកមានជីវភាពធូធារ ឬអ្នកមានជីវភាពមធ្យម ក៏នៅតែបន្ត​មកទិញសម្លៀកបំពាក់នៅទីនេះដែរ។ ការជ្រើសរើសទិញសម្លៀកបំពាក់មួយទឹកបែបនេះ មិនត្រឹមតែកាន់បន្ថយការចំណាយប៉ុណ្ណោះទេ តែគុណភាពវិញក៏មិនចាញ់ខោអាវដែលលក់នៅបណ្ដាហាងមួយចំនួននោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ចាន់ រដ្ឋា អ្នកលក់ខោអាវក្បាលគីប នៅផ្សារបឹងកេងកង បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា គ្រប់តូបលក់ខោអាវជជុះក្បាលគីប នៅផ្សារបឹងកេងកង សុទ្ធតែទទួលបានអតិថិជនមកពីគ្រប់ទិសទី មិនថាតែភ្ញៀវខ្មែរ និងភ្ញៀវបរទេស ក៏និយមមកទិញសម្លៀកបំពាក់មួយទឹកនៅតូបរបស់កញ្ញា និងតូបផ្សេងៗទៀត ក្នុងផ្សារបឹងកេងកង នេះដែរ។

កញ្ញាបន្ថែមថា អតិថិជនដែលមកទិញខោអាវនៅផ្សារបឹងកេងកងនេះ ភាគច្រើនគឺយុវវ័យដែលនិយមចូលចិត្ត ខោខាប៊យ អាវយឺត ដែលសុទ្ធសឹងតែស្អាតៗ និងមានតម្លៃធូរថ្លៃជាងសម្លៀកបំពាក់ថ្មីៗនៅតាមបណ្ដាហាងមួយចំនួនទៀត ដែលភ្ញៀវធ្លាប់បានទិញកន្លងមក។

ចំណែកលោក ដុក វីរៈ អតិថិជនទិញសម្លៀកបំពាក់ជជុះក្បាលគីបបំពាក់ផ្សារបឹងកេងកង បានប្រាប់សារព័ត៌មានកម្ពុជាថ្មីដែរថា លោកជ្រើសរើសមកទិញខោអាវនៅទីនេះដោយសារតែ៖ ទី១. ខោអាវមានគុណភាពល្អគួរសម ទី២. ខោអាវមានតម្លៃធូរថ្លៃជាងហាងខោអាវថ្មី ទី៣. សម្បូរខោអាវយុវវ័យ សម្រាប់បុរស និងនារី។ លោកបន្តទៀតថា មិនមែនលោកទិញសម្លៀកបំពាក់តែផ្សារបឹងកេងកងមួយនោះទេ ពេលខ្លះ ក៏លោកសម្រេចចិត្តចូលទិញសម្លៀកបំពាក់ នៅហាងទំនើបនោះដែរ។

បើតាមលោក ដុក វីរៈ ការទិញសម្លៀកបំពាក់ទាំងថ្មី ទាំងជជុះបែបនេះ ធ្វើឲ្យលោកងាយស្រួលក្នុងការស្លៀកផ្លាស់ប្ដូរនៅតាមកាលៈទេសៈ ដូចជា៖ នៅពេលចូលរួមកម្មវិធី គាត់ស្លៀកពាក់ខោអាវថ្មី។ ចំណែកពេលនៅផ្ទះ ឬដើរលេងកម្សាន្ត លោកអាចជ្រើសរើសសម្លៀកបំពាក់ក្បាលគីប ដើម្បីស្លៀកព្រោះគិតថា សមរម្យទៅពេលវេលាទាំងនោះដែរ។

រីឯលោក ឌុក ស៊ីន អ្នកគ្រប់គ្រងឃ្លាំងក្នុងហាងលក់សម្លៀកបំពាក់ ZANDO សាខាបឹងកងកេង ក៏បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ភាគច្រើនភ្ញៀវដែរមកទិញសម្លៀកបំពាក់នៅហាងនេះ គឺមានទាំងភ្ញៀវបរទេស និងភ្ញៀវខ្មែរ ពិសេសនោះគឺអាយុចាប់ពី ២០ឆ្នាំឡើងដល់ ៤៥ ឆ្នាំ។ លោកបន្ថែមទៀតថា សម្លៀកបំពាក់របស់ហាង ZANDO សុទ្ធតែនាំចូលមកពីប្រទេសចិន និងវៀមណាម ហើយជាទូទៅហាងរបស់លោកលក់ដាច់ខ្លាំង គឺនៅថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ចំណែកថ្ងៃចុងសប្ដាហ៍ គឺមិនសូវមានភ្ញៀវមកទិញនោះឡើយ។

លោក ឌុក ស៊ីន បញ្ជាក់ទៀតថា អតិថិជនដែលមកទិញសម្លៀកបំពាក់នៅទីនេះ ដោយសារហាង ZANDO គឺសម្បូរទៅដោយសម្លៀកបំពាក់របស់យុវវ័យសម័យថ្មី ដែលភាគច្រើនពួកគាត់ចូលចិត្តលេងម៉ូដសម្លៀកបពាក់ថ្មីៗ។ ចំណែក ហាងទៀតសោត គឺតែងតែនាំចូលសម្លៀកបំពាក់ថ្មី ទាន់សម័យសម្រាប់យុវវ័យ-យុវនារីជានិច្ច គ្រប់ពេលវេលា៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កីឡា៣ ម៉ោង មុន

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដៃគូប្រកួតខ្លួនបានដែរ ឬទេ? ជួបគ្នាឆាប់ៗនេះ!

កងការពារអាកាស
ព័ត៌មានជាតិ៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម