សេដ្ឋកិច្ច
អាជីវករផ្សារបឹងកេងកង បានឱ្យដឹងថាការលក់ដូរចុងឆ្នាំ២០២៤នេះ ហាក់មិនសូវកាក់កប់ដូចឆ្នាំមុនៗ
ក្រុមអាជីករលក់ដូរខោអាវ នៅផ្សារបឹងកេងកង បានឱ្យដឹងថា ការលក់ដូរនាចុងឆ្នាំ ២០២៤នេះ ហាក់មិនសូវកាក់កប់ដូចបណ្ដាឆ្នាំមុនៗ ខណៈដែរផ្សារក៏មិនសូវសម្បូរមនុស្សដើរទិញសម្លៀកបំពាក់ច្រើនដូចកាលពីពេលកន្លងទៅ។

អ្នកស្រី ជឹម ណារិន អាយុ៥៩ឆ្នាំ ជាអ្នកលក់ខោអាវក្បាលគីប ក្នុងផ្សារបឹងកេងកង បានប្រាប់ កម្ពុជាថ្មី ដឹងថា រយៈពេលចុងក្រោយនេះ ការលក់ដូរសម្លៀកបំពាក់របស់អ្នកស្រី ហាក់មិនសូវដាច់ ដូចឆ្នាំកន្លងទៅនោះឡើយ ជាក់ស្ដែងការលក់ខោអាវក្បាលគីបនេះ គឺលក់ដាច់ទៅតាមថ្ងៃតែប៉ុណ្ណោះ ជាពិសេសថ្ងៃចុងសប្ដាហ៍។

អ្នកស្រី បន្តថា ទាក់ទងនឹងបញ្ហាលក់មិនសូវដាច់នេះ វាអាចមកពីកត្តាច្រើនយ៉ាង៖ ទី១. ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច ទី២. អាចបណ្ដាមកពីមនុស្សសម័យថ្មី អាចប្រើប្រាស់ទូរសព្ទដៃទិញសម្លៀកបំពាក់តាមអនឡាញច្រើនជាងមុនជាដើម។
អ្នកស្រី ជឹម ណារិន បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ការលក់ខោអាវក្បាលគីបនេះដែរ កាលពីមុនពេលឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ការលក់ហាក់មានសន្ទុះគ្រាន់បើ ខណៈដែរអតិថិជនក៏បានដើរផ្សារដើម្បីទិញសម្លៀកបំពាក់មុនពេលទៅលេងស្រុកកំណើត។ ប៉ុន្តែចូលមករយៈពេលចុងក្រោយនេះ ផ្សារបែរជាមិនសូវមានអ្នកដើរទិញខោអាវ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចកាលពីពេលកន្លងទៅ។

ជាអ្នកលក់ដូរស្បែកជើង ក្នុងផ្សារបឹងកេងកងដូចគ្នា អ្នកនាង សយ ស្រីទូច ក៏ប្រាប់ឱ្យ កម្ពុជាថ្មី ដូចគ្នាដែរថា ការលក់ស្បែកជើងរបស់អ្នកនាង ក៏មិនសូវដាច់ ដូចពេលកន្លងទៅផងដែរ។ អ្នកនាង បន្តថា ចុងឆ្នាំ ២០២៤នេះ ការលក់ដូរហាក់មិនសូវកាក់កប់ ខណៈអ្នកនាងផ្ទាល់ធ្លាប់លក់ស្បែកជើងបានមួយថ្ងៃ ២០គូ ទៅ៣០គូ បែរជាធ្លាក់មកនៅត្រឹម ៥គូ ទៅ៦គូ ក្នុងមួយថ្ងៃ ទៅវិញ។

មិនខុសគ្នាពីអាជីវករខាងលើ កញ្ញា ឡាយ ស្រីពៅ ជាជាងកាត់ដេរសម្លៀកបំពាក់ ក្នុងផ្សារបឹងកេងកង ក៏បានប្រាប់ កម្ពុជាថ្មី ដែរថា មិនថាតែអាជីវករខាងលើ កញ្ញាផ្ទាល់ក៏សង្កេតឃើញក្នុងផ្សាររយៈពេលចុងក្រោយនេះ ហាក់មិនសូវមានមនុស្សដើរផ្សារច្រើន លើកលែងតែថ្ងៃចុងសប្ដាហ៍ ដូចជា៖ ថ្ងៃសៅរ៍ និងអាទិត្យ ជាដើម។

កញ្ញា ឡាយ ស្រីពៅ ប្រាប់ឱ្យដឹងទៀតថា សម្រាប់ការដេរសម្លៀកបំពាក់នៅតូបរបស់កញ្ញាផ្ទាល់ ក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្ដែង ចុងឆ្នាំ២០២៤នេះ ការកាត់ដេរសម្លៀកបំពាក់របស់កញ្ញា ហាក់មិនសូវមានភ្ញៀវច្រើនដូចឆ្នាំកន្លងទៅ នោះឡើយ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


